កីឡា
ទាំ មករា ឆ្នាំតែមួយ អាចជាប់ជម្រើសជាតិទាំង U-16 និង U-19 កម្ពុជា
សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ កីឡាករ ទាំ មករា បានសម្ដែងក្ដីមោទនភាព ដោយក្នុងឆ្នាំតែមួយអាចជាប់ជម្រើសជាតិ ២ ឈុត គឺ U-16 និង U-19 កម្ពុជា។
កីឡាករវ័យ ១៦ ឆ្នាំរូបនេះកាលពីខែមិថុនាកន្លងទៅ បានចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំថែមទៀតផង។ យ៉ាងណាមិញ សម្រាប់ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ ឆ្នាំ (AFF U-16 Boys Championship 2022) ទៅប្រទេសឥណ្ឌូនេ មករា មិនទាន់អាចរួមដំណើរជាមួយក្រុមដោយសារមានបញ្ហារបួស។


ទាំ មករា បានប្រាប់ ‘កម្ពុជាថ្មី’ ថា៖ «មុនមានបញ្ហារបួស ខ្ញុំរំពឹងថាអាចជួយក្រុមឱ្យឈ្នះ ហើយអាចឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ ហើយនឹងយកជ័យជម្នះជូនជាតិមាតុភូមិយើង។ ប៉ុន្តែសោកស្ដាយបន្តិចដោយសារខ្ញុំមានបញ្ហារបួស»។
យុវជនរូបនេះបានរំលឹកថា «ចំពោះអារម្មណ៍ដែលបានចូលលេង U-19 ខ្ញុំមានអារម្មណ៍ថាមិនធ្លាប់មាន ព្រោះអីខ្ញុំធ្លាប់តែលេងតាមលីគ តែនេះយើងលេងតំណាងឱ្យជាតិ អ៊ីចឹងខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំងដែលមានឈ្មោះលេងជូនជាតិ»។
មករា បានបន្តថា បទពិសោធទទួលបានលើការប្រកួតប្រជែងលើទីលាន ក៏ដូចជាបទពិសោធរបស់ប្រទេសគេគឺនៅកម្រិតខ្ពស់ និងក្នុងប្រកួតនីមួយៗត្រូវមានការតាំងចិត្តខ្ពស់ និងការត្រៀមខ្លួនទុកជាមុន ដើម្បីយកឈ្នះលើក្រុមគេ។
គួរបញ្ជាក់ថា U-16 កម្ពុជា នឹងចាប់ផ្ដើមប្រកួតដំបូងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ដោយនឹងត្រូវជួប U-19 ម៉ាឡេស៊ី។ ប្រកួតទី២ U-16 កម្ពុជា ត្រូវជួប U-16 អូស្ត្រាលី នៅថ្ងៃទី០៥ និងប្រកួតចុងក្រោយថ្ងៃទី០៨ ជួប U-16 មីយ៉ាន់ម៉ា៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា