សេដ្ឋកិច្ច
ចិនផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ៧ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា
គិតត្រឹមឆមាសទី២ ឆ្នាំ ២០២២ រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដែលមានទំហំទឹកប្រាក់ប្រមាណ ៧ ប៊ីលានដុល្លារមេអាមេរិក សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ។

នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវរបាយការណ៍នៃការសិក្សាផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា កាលពីថ្ងៃទី ៣ ខែសីហា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា ឥណទាន សម្បទានរបស់ប្រទេសចិន ត្រូវបានកម្ពុជា យកទៅប្រើប្រាស់ និងគាំទ្រគម្រោងនៃវិស័យអាទិភាពមួយចំនួន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ សម្រាប់វិស័យដឹកជញ្ជូនបានស្រូបយកហិរញ្ញប្បទានធំជាងគេ ជាពិសេសគម្រោងសាងសង់ផ្លូវជាតិ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម។ ជាក់ស្តែងគិតត្រឹមពេលនេះ ផ្លូវជាតិជាង ៣ ០០០ គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេចំនួន ៨ ដែលបានសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រទេសចិន ខណៈផ្លូវល្បឿនប្រទេសចិន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានស្ថាបនាឡើង គឺស្ថិតនៅក្រោមគម្រោងទាំងនេះ ហើយនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗផងដែរ។
លោកបានបន្តថា ការគាំទ្ររបស់សាធារណៈរដ្ឋប្រជាមាននិតចិន ដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងដោះស្រាយបញ្ហាប្រឈមផ្នែកសង្គម ជាពិសេសរួមចំណែកទាក់ទាញវិនិយោគ ជំរុញការនាំចេញ បង្កើតការងារ លើកកម្ពស់ការអប់រំ និងជំនាញ លើកកម្ពស់សមភាពយេឌ័រ ការឆ្លើយតបការប្រែប្រួលអាការធាតុ និងបរិស្ថានជាដើម។
លោកបានបន្តទៀតថា ទោះស្ថិតនៅក្នុងស្ថានភាពលំបាក និងកំពុងប្រឈមបញ្ហាជាច្រើន បង្កឡើងដោយវិបត្តិនៃជំងឺកូវីដ ១៩, សាធារណៈរដ្ឋចិន នៅតែបន្តគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅរួមចំណែកលើសុខភាពរបស់ប្រជាជនកម្ពុជា។
ជាក់ស្តែងក្នុងឆ្នាំ ២០២២ នេះ គម្រោងឯកភាពសម្រាប់កម្ពុជា មានចំនួន ១២ ស្មើនឹងទំហំទឹកប្រាក់ ៤ ៥៧២ លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងសាងសង់ហេដ្ឋារចនាដឹកជញ្ជូន គឺស្ថិតនៅក្នុងបញ្ជីនៃក្របខណ្ឌរួមអភិវឌ្ឍន៍ជាផ្លូវការ៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


