Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ៖ កិច្ចចរចារវាងប្រធានាធិបតី រុស្ស៊ី-អ៊ុយក្រែន មិនទាន់ដល់ពេលទេ

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា បច្ចុប្បន្ននេះមិនទាន់ដល់ពេល ឬលក្ខខណ្ឌចាំបាច់ណាមួយសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែននោះទេ ។

លោក Dmitry Peskov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងមូស្គូបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក្នុងការរៀបចំដំណើរការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែគណៈប្រតិភូអ្នកចរចាអ៊ុយក្រែនបែរជាចាកចេញពីសកម្មភាពនេះទៅវិញ ។

លោក Peskov បានបន្ថែមថា “សម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីលោក Vladimir Putin និងលោក Volodymyr Zelensky អាចធ្វើទៅបាន លុះត្រាតែកិច្ចការចាំបាច់ទាំងអស់ត្រូវបានធ្វើដោយគណៈប្រតិភូទាំងពីរ” ។

ក្នុងអំឡុងកិច្ចចរចានាពេលថ្មីៗនេះនៅទីក្រុង Sochi របស់រុស្ស៊ី លោក Erdogan បាននិយាយថា នឹងមិនមានការឈ្នះនៅក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនឡើយ ប៉ុន្តែវិបត្តិនេះនឹងត្រូវបានដោះស្រាយនៅតុចរចា ហើយតួកគីនៅតែធានាធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនេះដើម្បីរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក ។

ជាចុងក្រោយលោក Erdogan បង្ហាញការជឿជាក់លើបទឈប់បាញ់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែនក៏អាចធ្វើទៅបានផងដែរ ប្រសិនបើភាគីនានាពិតជាបង្ហាញការគោរពចំពោះកិច្ចសន្យាដែលបានធ្វើឡើងកន្លងមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេតំបន់មួយរបស់ អ៊ុយក្រែន ចង់ផ្ដាច់ខ្លួនចេញពីទីក្រុងកៀវ និងសុំចូលរួម ជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម