ព័ត៌មានអន្ដរជាតិ
មេតំបន់មួយរបស់ អ៊ុយក្រែន ចង់ផ្ដាច់ខ្លួនចេញពីទីក្រុងកៀវ និងសុំចូលរួម ជាមួយ រុស្ស៊ី
ប្រមុខរដ្ឋបាលតំបន់ Zaporozhye បានប្រកាសកាលពីថ្ងៃចន្ទថា តំបន់ Zaporozhye នឹងធ្វើប្រជាមតិមួយស្ដីពីការសម្រេចចិត្តថាតើត្រូវផ្តាច់ខ្លួនចេញពីអ៊ុយក្រែន និងស្នើសុំចូលរួមជាមួយរុស្ស៊ីឬក៏យ៉ាងណា ។

លោក Evgeny Balitskiy បាននិយាយថា លោកបានចុះហត្ថលេខាលើបទបញ្ជាមួយនេះរួចហើយ ហើយនឹងរៀបចំកិច្ចប្រជុំក្នុងអំឡុងពេលវេទិកាថ្នាក់តំបន់ដែលធ្វើឡើងនៅទីក្រុង Melitopol នាខែកញ្ញា ។ យោងតាមសារព័ត៌មាន RIA Novosti បានឲ្យដឹងថា តំណាងជាង ៧០០ នាក់មកពីផ្នែកផ្សេងៗនៃតំបន់អ៊ុយក្រែនបានអនុម័តគំនិតនេះ ។
ការប្រកាសនេះកើតឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានគ្រប់គ្រងផ្នែកខ្លះនៃតំបន់ Zaporozhye ក្នុងអំឡុងពេលនៃការវាយលុកលើកដំបូងប្រឆាំងនឹងអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ។ បើទោះជាយ៉ាងនេះក្ដី ទីក្រុងមួយចំនួនដែលមានទីតាំងនៅភាគខាងជើងនៃតំបន់នៅលើដងទន្លេ Dnipro នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ។

ទន្ទឹមនោះ មន្ត្រីក្នុងតំបន់ Kherson ជាផ្នែកមួយទៀតរបស់អ៊ុយក្រែនដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី ក៏បានសម្តែងផែនការស្រដៀងគ្នានេះដែរ គឺការបោះឆ្នោតគាំទ្រសំណើរបំបែកចេញពីទីក្រុងកៀវ និងស្វែងរកការចូលរួមជាមួយរុស្ស៊ី ។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យក៏ព្រមានដែរថា ប្រសិនបើតំបន់ទាំងពីរអនុម័តផែនការរបស់ពួកគេមែននោះ រដ្ឋាភិបាលទីក្រុងកៀវនឹងផ្តាច់រាល់កិច្ចចរចាជាមួយរុស្ស៊ី ខណៈទីក្រុងមូស្គូក៏បានស្នើដល់ប្រធានាធិបតីអ៊ុយក្រែនដែរថា គួរតែនិយាយទៅកាន់ពលរដ្ឋនៃតំបន់ទាំងនោះអំពីការសម្រេចចិត្តរបស់ពួកគេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ចិន ដាក់វិធានការក្ដៅ ៨ ចំណុចទៅ អាមេរិក ក្រោយលោកស្រី Pelosi មកតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


