KPT+
អត្ថន័យគំនូរបុរាណ ៩ ផ្ទាំងដ៏គួរឲ្យខ្លាច មើលហើយព្រឺសម្បុរខ្ញាក
និយាយពីរឿងរន្ធត់ភាគច្រើន គេមើលតែសៀវភៅ និងវីដេអូ មិនសូវជាមានអ្នកគិតដល់គំនូរសោះ។ ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” នឹងបង្ហាញពីរូបគំនូរដ៏គួរឲ្យខ្លាច ៩ផ្ទាំង ដែលគេគូរតាំងពីបុរាណមកម្ល៉េះ រួមជាមួយអត្ថន័យខ្លះៗ មកជាមួយផងដូចជា៖
១. នរក
គូរដោយវិចិត្រករឈ្មោះ ហេនស៍ មេមម្លីង (Hans Memling), កាលបរិច្ឆេទ៖ ឆ្នាំ ១៤៨៥

រាងកាយបិសាចនេះមានច្រើនទម្រង់ក្នុងខ្លួនតែមួយដូចជា មនុស្សស្រី មនុស្សប្រុស បិសាច នាគ ឆ្កែ និងបក្សី។ យើងឃើញថាវាកំពុងរាំសប្បាយនៅលើពពួកអ្នកទោសដែលរលាកភ្លើងក្នុងឋាននរកគ្មានទីបញ្ចប់។ ចំណែកឯផ្លាកដែលវាលើកឡើងនោះ ចង់បង្ហាញថា “នៅក្នុងឋាននរកគ្មានការប្រោសប្រណីទេ” ដើម្បីឲ្យពពួកខ្មោចអស់សង្ឃឹម។ គោលបំណងនៃគំនូរនេះ គឺធ្វើឲ្យមនុស្សចេះប្រព្រឹត្តអំពើល្អទាន់នៅរស់។
២. សុបិនអាក្រក់
គូរដោយវិចិត្រករឈ្មោះ ហេនរី ហ្យ៊ូស៊ល (Henry Fuseli), កាលបរិច្ឆេទ៖ ឆ្នាំ ១៧៨១

ស្ត្រីដែលគេងលក់ជានារីស្លៀកឈុតស្រីក្រមុំត្រៀមខ្លួនក្លាយជាជនរងគ្រោះសម្រាប់បូជាថ្វាយបិសាច រូបនេះផងដែរ ចង់ធ្វើឲ្យអ្នកបានឃើញមានសុបិនអាក្រក់គ្រប់ៗគ្នាតាមគំនូរ។
៣. កៅអីអគ្គិសនី
គូរដោយវិចិត្រករឈ្មោះ អេនឌី វ៉ាហល (Andy Warhol), កាលបរិច្ឆេទ៖ ឆ្នាំ ១៩៦៤

សភាពបរិយាកាសអាប់អ៊ួរធុញថប់ បង្ហាញពីភាពសោកសៅប្រៀបដូចចង់និយាយពីអនាគតកាលរបស់អ្នកទោសដែលត្រូវប្រើប្រាស់កៅអីនេះ ហើយនៅក្នុងរូបមានខ្សែធ្លាក់មកដី ដូចទើបនឹងយកសាកសពចេញទៅមុននេះបន្តិច។
៤. ខ្មោចចៃឆ្កែ
គូរដោយវិចិត្រករឈ្មោះ វីលៀម ប្លែក, កាលបរិច្ឆេទ៖ ឆ្នាំ ១៨១៩-១៨២០

ចៃឆ្កែនេះចាប់ជាតិមកជាបិសាចដ៏គួរឲ្យខ្លាចមួយ វាកាន់ចាននិងកាំបិតទុកប្រមូលឈាមមនុស្សធ្វើជាចំណី។ យោងតាមមិត្តភ័ក្ដិរបស់វិចិត្រករគាត់បង្ហើបថា លោកប្លែកធ្លាប់ឃើញខ្មោចទម្រង់បែបនេះ លើសពីនោះវាប្រាប់គាត់ថាចៃរស់នៅដោយសារព្រលឹងនៃមនុស្សដូចជាការស្រេកទឹកខ្លាំងណាស់។
៥. បិសាចលេបត្របាក់កូនប្រុសខ្លួនឯងឈ្មោះ ភីតធឺរ
គូរដោយវិចិត្រករ ផល រូបេនស៍ (Paul Rubens), កាលបរិច្ឆេទ៖ ឆ្នាំ ១៦៣៦

យោងទៅតាមទេវកាថាបានឲ្យដឹងថា សាតាំងឬក្រូនុស ជឿជាក់ថាគាត់នឹងត្រូវកូនរបស់ខ្លួនផ្ចាញ់ប្រៀបទើបរាល់ពេលដែលគាត់មានកូនក្រូនុស តែងតែហែកស៊ីសម្លាប់កូនប្រុសរបស់ខ្លួនឯងរហូត។
៦. ការបកស្បែកម៉ាស្យាស
គូរដោយវិចិត្រករឈ្មោះ ទីតាន (Titian), កាលបរិច្ឆេទ៖ ឆ្នាំ ១៥៧០-១៥៧៥

គំនូរមួយផ្ទាំងនេះបង្ហាញពីការដាក់ទារុណកម្មទៅលើម៉ាស្យាស ដែលជាពពួកមនុស្សពាក់កណ្ដាលសត្វពាក់កណ្ដាលដោយសារចាញ់ការប្រកួតតន្ត្រីជាមួយនឹងអាទិទេព អាប៉ូឡូ។ អ្វីដែលកាន់តែពិសេសនោះគឺលោកទីតាន ក៏គូរខ្លួនឯងក្នុងគំនូរមួយផ្ទាំងនេះផងដែរ ដើម្បីបង្ហាញពីភាពសោកសៅតាមរយៈការអង្គុយធ្វើមុខក្រៀមក្រំ។
៧. ម៉ាឌូសា
គូរដោយវិចិត្រករឈ្មោះ ខារ៉ាវ៉ាជីអូ, កាលបរិច្ឆេទ៖ ឆ្នាំ ១៥៩៦-១៥៩៨

នាងម៉ាឌូសាជាបិសាចស្រីស្អាត ដែលអាចធ្វើឲ្យមនុស្សក្លាយជាថ្ម ដោយគ្រាន់តែមើលភ្នែកនាងបន្តិចតែប៉ុណ្ណោះ។ ចុងក្រោយនាងត្រូវផឺហ្សូសសម្លាប់រួចប្រគល់ក្បាលនោះទៅឲ្យទេពធីតា អាធីណា ដើម្បីដាក់លើខែលរបស់ទ្រង់។
៨. ឆ្កែលង់ទឹក
គូរដោយវិចិត្រករឈ្មោះ ហ្វ្រាន់ស៊ីស្កូ ហ្គោយ៉ា (Francisco Goya), កាលបរិច្ឆេទ៖ ១៨១៩- ១៨២៣

ឆ្កែកំសត់មួយក្បាលដែលខិតខំហែលត្រដរជីវិតរកកោះត្រើយ ត្រូវលិចទឹកព្រោះហែលមិនរួច។ រូបឆ្កែដែលហ្គោយ៉ាគូរនេះគេហៅថាគំនូរខ្មៅ វាត្រូវវិចិត្រករដាក់តាំងនៅក្នុងផ្ទះអំឡុងពេលគាត់មានជំងឺធ្វើឲ្យគរថ្លង់។
៩. ក្បាលមនុស្សស្លាប់
គូរដោយវិចិត្រករឈ្មោះ ធីអូដូរ៉េ ជេរីកខល (Théodore Géricault), កាលបរិច្ឆេទ៖ ឆ្នាំ ១៨១៨

គំនូរចុងក្រោយបង្ហាញពីអ្នកទោសប្រហារជីវិតមានក្បាលមនុស្សពីរនាក់ដាក់ក្បែរគ្នាដូចនៅរស់ មានឥទ្ធិពល មានសោកនាដកម្ម គួរឲ្យខ្លាចណាស់ ប៉ុន្តែមើលទៅក្បាលមនុស្សស្រីដូចកំពុងគេងលក់យ៉ាងស្កប់ស្កល់ ចំណែកឯបុរសវិញបើកភ្នែកធំៗដូចកំពុងស្រមុកទៅវិញ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ប្រវត្តិសាស្ត្រប្លែកៗ ៨ រឿង គ្រប់គ្នាគួរដឹង
ចុចអាន៖រកឃើញត្រីឆ្លាមទឹកជ្រៅអាកទិកមួយក្បាល នៅសមុទ្រ ការ៉ាប៊ីន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


