ព័ត៌មានអន្ដរជាតិ
រកឃើញត្រីឆ្លាមទឹកជ្រៅអាកទិកមួយក្បាល នៅសមុទ្រ ការ៉ាប៊ីន
ត្រីឆ្លាមប្រភេទនេះ គេស្គាល់ថាជា ត្រីឆ្លាម Greenland ពួកវារស់នៅតំបន់ត្រជាក់ខ្លាំង ដូចជាអាកទិកជាដើម។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ គេប្រទះឃើញវាកាលពីខែកក្កដានៅសមុទ្រការ៉ាប៊ីន ដែលជាទឹកសមុទ្រមានសីតុណ្ហភាពជាមធ្យម ២៧ អង្សាសេ បើគិតពីចម្ងាយដែលត្រីឆ្លាមអាកទិក បានធ្វើដំណើរវិញ គឺប្រហែលជារាប់ពាន់ម៉ាយឯណោះ។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ អ្នកវិទ្យាសាស្ត្ររកឃើញថាត្រីឆ្លាមបុរាណអាកទិក អាចរស់នៅរហូតដល់ ៤០០ឆ្នាំ ហើយវាភាគច្រើនពិការភ្នែកដោយសារតែមានសត្វល្អិតប៉ារ៉ាស៊ីតជាអ្នកធ្វើឲ្យខូចកែវភ្នែក។ ខណៈពេលដែលត្រីឆ្លាមខាងលើនេះស៊ីត្រី និងមឹកជាអាហារចម្បង អ្នកស្រាវជ្រាវក៏បានឲ្យដឹងថា វាស៊ីទាំងសាកសពថនិកសត្វដូចជាសេះ រមាំង និងខ្លាឃ្មុំទឹកកកទៀតផង។ ចំណែកឯទំហំរបស់ត្រីឆ្លាម Greenland មើលទៅអាចនឹងមានប្រវែងប្រហែល ៧ម៉ែត្រ និង ១,៥តោន មានន័យថា ពួកវាមានសមត្ថភាពបង្កគ្រោះថ្នាក់ដល់មនុស្សដូចគ្នា។

សូមបញ្ជាក់ដែរថា ត្រីឆ្លាមទឹកជ្រៅអាកទិកមួយក្បាលដែលគេប្រទះឃើញនោះគឺចាប់បានដោយក្រុមអ្នកនេសាទបេលីស្ស៊ាន (Belizean) អំឡុងពេលពួកគេកំពុងប្រមាញ់ត្រីឆ្លាមខ្លា ដើម្បីដាក់ស្លាកសម្រាប់តាមដានមិនមែនជាការប្រមាញ់សម្លាប់ឡើយ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ទិដ្ឋភាព ៧ យ៉ាង មនុស្សជិតស្លាប់ហើយរស់ឡើងវិញ តែងជួបប្រទះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


