Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ប្រើប្រាស់ជម្លោះនៅ អ៊ុយក្រែន ផ្លាស់ប្ដូរការដឹកនាំរបស់ រុស្ស៊ី ប៉ុន្តែលទ្ធផលផ្ទុយស្រឡះ

បានផុស

នៅ

យោងតាមអតីតសមាជិកសភាអាមេរិកលោកស្រី Tulsi Gabbard បានប្រាប់សារព័ត៌មាន FOX News ថា ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងប្រើប្រាស់ជម្លោះក្នុងប្រទេសអ៊ុយក្រែនដើម្បីរៀបចំផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបញ្ជាក់ថា លោក Biden ចង់ផ្លាស់ប្ដូររបបដឹកនាំរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ជាពិសេសការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ី ប៉ុន្តែទណ្ឌកម្មទាំងនោះបែរជាធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក និងអឺរ៉ុបទៅវិញ ខណៈដែលរុស្ស៊ីកំពុងកើបប្រាក់ចំណេញដ៏ច្រើនពីឧស្សាហកម្មថាមពល ។

លោកស្រី Gabbard បានថ្លែងថា “អឺរ៉ុបកំពុងស្ថិតក្នុងវិបត្តិថាមពលដ៏ធំនៅពេលនេះ ដោយសារតែតម្លៃថាមពលនៅប្រទេសបារាំងឡើងថ្លៃមិនធ្លាប់មាន ការកាត់បន្ថយប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងការរឹតបន្តឹងលើការប្រើប្រាស់ថាមពលក្នុងផ្ទះ ក៏ដូចជាអាជីវកម្មនៅចក្រភពអង់គ្លេស និងនៅអេស្ប៉ាញជាដើម” ។

ដោយ​លើក​ឡើង​ពី​វិបត្តិ​ថាមពល​នៅ​អឺរ៉ុប លោកស្រី Gabbard បាន​គិត​ថា “ហេតុ​អ្វី​បាន​ជា​រឿង​ទាំង​អស់​នេះ​កើត​ឡើង? គឺដោយសារតែការដាក់ទណ្ឌកម្មសម័យទំនើបរបស់លោក Joe Biden ហើយនេះ​ជា​បញ្ហា​ផ្គត់ផ្គង់​ដែល​លោក Joe Biden បាន​បង្កើត​ឡើង ធ្វើឲ្យ​រុស្ស៊ី​កំពុង​ទទួល​បាន​ផល​ចំណេញ​យ៉ាងច្រើនពីកញ្ចប់ទណ្ឌកម្មបច្ចុប្បន្ន ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនលើកមកលើរុស្ស៊ី បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ជាពិសេសអាមេរិក​បាន​បញ្ចប់​ការ​នាំ​ចូល​ប្រេង ​និង​ឧស្ម័ន​ពី​រុស្ស៊ី ខណៈ​សហភាព​អឺរ៉ុបដែលពឹងផ្អែកឧស្ម័នពីទីក្រុងមូស្គូប្រហែល ៤០ ភាគរយក៏​​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​ការ​នាំ​ចេញ​ថាមពល​របស់រុស្ស៊ីគូផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ចិន ចាត់វិធានការតបតថ្មី ជុំវិញដំណើររបស់ប្រតិភូសភា អាមេរិក ទៅតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម