Connect with us

ជីវិតកម្សាន្ដ

រៀបការជិត ៥ ខែ Hyun Bin បង្ហើបជីវិតរស់នៅជាមួយភរិយា និងជិតក្លាយជាឪពុកគេ

បានផុស

នៅ

តារាសម្ដែងកូរ៉េ Hyun Bin បានទម្លាយអារម្មណ៍​ពិតក្រោយ​រៀបការជា​ស្វាមី​ និងជិតក្លាយជាឪពុកគេ ក្នុងសន្និសីទសារព័ត៌មាននៃភាពយន្តថ្មី “Confidential Assignment 2: International” ថាមិនមានអ្វីផ្លាស់ប្ដូរឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ​ដែលបានប្រារព្ធឡើងនៅ Grand Ballroom នៃសណ្ឋាគារ Seoul ដោយមាន នាយក Lee Suk Hoon, Hyun Bin, Yoo Hae Jin, YoonA និងតារាសម្ដែង Jin Sun Kyu បានចូលរួម​ ខណៈលោកបាន​បង្ហាញ​ការ​ដឹង​គុណ​របស់​ខ្លួន ​បន្ទាប់​ពី​អ្នកទាំងនោះ បានមក​អបអរសាទរ​ក្នុង​ពិធី​រៀប​ការលោក។

ក្នុងពិធីនោះ ​គេបានសួរលោកថា ក្រោយរៀប​អាពាហ៍ពិពាហ៍ជាមួយតារាសម្ដែង Son Ye Jin និង​ថែមទាំង​មានកូនដំបូងជាមួយគ្នាទៀត តើ​មាន​អ្វី​ផ្លាស់​ប្ដូរ​ ចាប់​តាំង​ពី​ពេល​នោះ​មក។ Hyun Bin បាន​ឆ្លើយ​ថា “មិន​មាន​អ្វី​ពិសេស​ប្រែប្រួល​ទេ ដោយសារ​តែនេះជា​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​រង់​ចាំ ​កាន់​តែ​ព្រួយ​បារម្ភ​ គឺ​ខ្ញុំ​ចង់​ឲ្យ​គម្រោង​ភាពយន្ត​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ស្រឡាញ់។ ខ្ញុំ​បារម្ភ​អំពី​របៀប​ដែល​ទស្សនិកជន​ នឹង​មើល​ទៅ​គម្រោងភាពយន្ត ខ្ញុំសង្ឃឹមថា អ្នកនឹងមានសុទិដ្ឋិនិយម ខណៈពេលដែលខ្ញុំខិតខំធ្វើការណាស់ក្នុងរឿងនេះ។”

យ៉ាងណាមិញ​ក្រោយ Hyun Bin ឆ្លើយ​រួច ​គេ​អាច​សន្និដ្ឋាន​បាន​ថា ​តារា​សម្ដែង​រូប​នេះ​កំពុង​ព្រួយបារម្ភ​ជាមួយ​នឹង​ភាពយន្តថ្មីរបស់ខ្លួន ខ្លាចថាពុំសូវមានអ្នកគាំទ្រដូចកាលលោក​នៅលីវ។ ប៉ុន្តែ​បើអ្នក​ជាហ្វេនពិត ទោះអាយដលខ្លួនរៀបការហើយក្ដី ក៏នៅតែ​ចាំគាំទ្រ​ជារៀង​រហូត​ដែរ។

គួរ​បញ្ជាក់ដែរ​ថា Hyun Bin បានរៀបការជាមួយតារាសម្តែង Son Ye Jin កាលពីថ្ងៃទី ៣១ ខែមីនា បានធ្វើឲ្យកក្រើកពិភពសិល្បៈកូរ៉េ ហើយនៅដើម​ខែ​មិថុនា ពួកគេបាន​ទម្លាយ​ថា Son Ye Jin មានផ្ទៃពោះកូនដំបូង៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនារូបថតអាពាហ៍ពិពាហ៍តួឯក ” Crash Landing On You” ខណៈនេះ ចេញជាផ្លូវ​ការហើយ

ចុចអាន៖សមាជិក BTS ចំនួន ២ រូប ទៅទស្សនាការប្រគំតន្ត្រីរបស់ Billie Eilish

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៣៣ វិនាទី មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៣ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៧ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៣១ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម