ព័ត៌មានអន្ដរជាតិ
ពូទីន អនុញ្ញាតឲ្យ UN ចូលត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ Zaporizhzhia
មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា មន្ត្រីអង្គការសហប្រជាជាតិ (UN) នឹងត្រូវបានអនុញ្ញាតឲ្យធ្វើទស្សនកិច្ច និងត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។

វិមានក្រឹមឡាំង បានធ្វើសេចក្តីប្រកាសបែបនេះ បន្ទាប់ពីការហៅទូរស័ព្ទរវាងលោកពូទីននិងប្រធានាធិបតីបារាំងលោក Emmanuel Macron។
សេចក្តីប្រកាសនេះកើតឡើងចំពេលមានការអះអាងថា ការប្រយុទ្ធគ្នាក្បែររោងចក្រនេះ នៅតែបន្ត ដោយជនស៊ីវិលបួននាក់ ត្រូវគេរាយការណ៍ថា រងរបួសដោយការបាញ់ផ្លោងរបស់រុស្ស៊ី។

ក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីការហៅទូរស័ព្ទរវាងមេដឹកនាំបារាំង និងរុស្ស៊ី, វិមានក្រឹមឡាំងបាននិយាយថា លោកពូទីន បានយល់ព្រមផ្តល់ជំនួយចាំបាច់ដល់អ្នកស៊ើបអង្កេត UN ដើម្បីចូលទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia។
វិមានក្រឹមឡាំងនិយាយថា “មេដឹកនាំទាំងពីរ បានកត់សម្គាល់ពីសារសំខាន់ នៃការបញ្ជូនអ្នកជំនាញរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅកាន់រោងចក្រនេះ សម្រាប់ការវាយតម្លៃអំពីស្ថានភាពនៅលើដី”។
ស្របពេលជាមួយគ្នានោះ អគ្គនាយក IAEA បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់លោកពូទីន ហើយនិយាយថា លោកមានឆន្ទៈដឹកនាំដំណើរទស្សនកិច្ចទៅកាន់រោងចក្រនេះដោយខ្លួនឯង។

លោក Rafael Grossi និយាយថា “នៅក្នុងស្ថានភាពដែលងាយនឹងបង្កហេតុ និងផុយស្រួយ វាមានសារសំខាន់ណាស់ដែលកុំឲ្យមានសកម្មភាពថ្មីណាមួយ ដែលអាចបង្កគ្រោះថ្នាក់បន្ថែមទៀតដល់សុវត្ថិភាព និងសន្តិសុខនៃរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់ពិភពលោក”។
គួរបញ្ជាក់ថា រោងចក្រនេះស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ីតាំងពីដើមខែមីនា ប៉ុន្តែអ្នកបច្ចេកទេសអ៊ុយក្រែន នៅតែដំណើរការរោងចក្រក្រោមការដឹកនាំរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ស៊ី និង ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ក្នុងខែវិច្ឆិកា
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


