ព័ត៌មានអន្ដរជាតិ
លោក ស៊ី និង ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ក្នុងខែវិច្ឆិកា (មានវីដេអូ)
មេដឹកនាំចិន លោក ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី នាខែវិច្ឆិកា។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃសុក្រទី ១៩ខែសីហានេះ ពីទីប្រឹក្សា ប្រធានាធិបតីឥណ្ឌូណេស៊ី។

លោក Andi Widjajanto អតីតលេខាធិការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សារបស់លោកប្រធានាធិបតី Joko Widodo បានប្រាប់ រ៉យទ័រ ថា មេដឹកនាំទាំងពីរ នឹងចូលរួមកិច្ចប្រជុំកំពូលនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Widodo ឬគេហៅថា Jokowi បានប្រាប់ Bloomberg News ថា មេដឹកនាំទាំងពីរបានបញ្ជាក់រឿងនេះដល់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ រ៉យទ័រ ទេ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង ក៏បដិសេធធ្វើអត្ថាធិប្បាយទៅកាន់ Bloomberg ដែរ ប៉ុន្តែមន្ត្រីម្នាក់ទៀតដែលដឹងពីស្ថានភាព បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា លោក ពូទីន គ្រោងនឹងចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់។
ដំណើរទស្សនកិច្ចនេះពិតជាមានសារសំខាន់ ដោយសារតែវានឹងជាលើកទីមួយហើយ ដែលលោក ស៊ី ចេញដំណើរទៅក្រៅប្រទេសចិន ចាប់តាំងពីខែមករា ឆ្នាំ២០២០ នៅពេលលោក ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា។

មន្ត្រីចិនក៏ត្រូវបានគេរាយការណ៍ផងដែរថា កំពុងរៀបចំផែនការសម្រាប់កិច្ចប្រជុំខែវិច្ឆិកានៅអាស៊ីអាគ្នេយ៍រវាងលោក ស៊ី និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលក៏ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំ G20 នៅកោះបាលីផងដែរ។
ក្នុងនាមជាប្រមុខ G20 នៅឆ្នាំនេះ, ឥណ្ឌូណេស៊ី បានប្រឈមមុខនឹងសម្ពាធពីបណ្តាប្រទេសលោកខាងលិច ឲ្យដកការអញ្ជើញ លោកពូទីន ជុំវិញការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលរដ្ឋាភិបាលក្រុងមូស្គូហៅថាជា “ប្រតិបត្តិការយោធាពិសេស”។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ក៏បានអញ្ជើញមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskiy ឲ្យចូលរួមកិច្ចប្រជុំកំពូលនៅកោះបាលីផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


