Connect with us

ព័ត៌មានជាតិ

ផ្លូវលំតភ្ជាប់ពីផ្សារព្រៃសណ្តែកចាក់ក្រាលកៅស៊ូនាចុងឆ្នាំ២០២២នេះ

បានផុស

នៅ

ផ្លូវលំតភ្ជាប់ពីផ្លូវជាតិលេខ២ខាងជើងផ្សារព្រៃសណ្តែក ឆ្ពោះទៅឃុំធ្លកស្រុកទ្រាំងខេត្តតាកែវប្រមាណជាង១០គីឡូម៉ែត្រ នឹងត្រូវចាក់ក្រាលកៅស៊ូនាចុងឆ្នាំ២០២២នេះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួន ផានី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បានប្រាប់កម្ពុជាថ្មីថា នាចុងឆ្នាំ២០២២ខាងមុខនេះ ផ្លូវលំតភ្ជាប់ពីផ្លូវជាតិលេខ២ខាងជើងផ្សារព្រៃសណ្តែកចូលទៅឃុំធ្លក ប្រមាណជាង១០គីឡូម៉ែត្រ នឹងត្រូវស្ថាបនាចាក់ក្រាលកៅស៊ូ លើផ្លូវលំក្រាលគ្រួសក្រហមបច្ចុប្បន្ននេះ។

លោកអភិបាលស្រុកទ្រាំង បានសម្តែងការសប្បាយចិត្តជំនួសឲ្យប្រជាពលរដ្ឋក្នុងឃុំធ្លករួមទាំងឃុំក្បែខាងដោយ​សារថ្នាក់ជាតិបានសម្រេចចិត្តស្ថាបនាផ្លូវក្រាលកៅស៊ូ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួល ខណៈដែលផ្លូវខាង​លើនេះជាផ្លូវលំ ពិបាកធ្វើដំណើរអស់ជាច្រើនជំនាន់មកនោះ។

ដោយឡែកប្រជាពលរដ្ឋវិញ ពេលទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យពួកគាត់សប្បាយចិត្តគ្រប់ៗគ្នា ព្រោះបានផ្លូវថ្មី ដែលពុំធ្លាប់មានតាំងពីដូនតាមក៕ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ​នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម