ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់ឲ្យកងទ័ពរុស្ស៊ី វិលត្រលប់ទៅផ្ទះវិញ បើចង់រស់
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យទាហានរុស្ស៊ី រត់ចេញពីការវាយលុករបស់កងកម្លាំងអ៊ុយក្រែន នៅជិតទីក្រុង Kherson ភាគខាងត្បូង ដោយនិយាយថា យោធាទីក្រុងកៀវ កំពុងដណ្តើមយកទឹកដីរបស់ពួកគេមកវិញ។

ក្នុងសុន្ទរកថាពេលយប់កាលពីថ្ងៃចន្ទទី២៩ខែសីហា លោក Zelensky បានប្តេជ្ញាថា កងទ័ពអ៊ុយក្រែននឹងបណ្តេញកងទ័ពរុស្ស៊ីទៅព្រំដែន។
លោកនិយាយថា “ប្រសិនបើពួកគេចង់រស់ វាដល់ពេលហើយ ដែលយោធារុស្ស៊ីត្រូវរត់ចេញ។ សូមត្រលប់ទៅផ្ទះវិញ។ អ៊ុយក្រែនកំពុងដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ”។

ស្របពេលជាមួយគ្នានោះ លោក Oleksiy Arestovych ទីប្រឹក្សាជាន់ខ្ពស់របស់លោក Zelensky បាននិយាយថា កងការពាររបស់រុស្សីត្រូវបានបំបែក ក្នុងរយៈពេលពីរបីម៉ោង។
លោកបន្ថែមថា កងកម្លាំងអ៊ុយក្រែន បានបាញ់ផ្លោងលើសាឡាង ដែលរុស្ស៊ីកំពុងប្រើដើម្បីផ្គត់ផ្គង់សព្វាវុធនៅច្រាំងខាងលិចនៃទន្លេ Dnipro ក្នុងតំបន់ Kherson។

គួរបញ្ជាក់ជាថ្មី រុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ នៅក្នុងអ្វីដែលខ្លួននិយាយថា ជា “ប្រតិបត្តិការយោធាពិសេស” ដើម្បីកម្ចាត់អ្នកជាតិនិយមអ៊ុយក្រែន និងការពារសហគមន៍និយាយភាសារុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានហៅប្រតិបត្តិការនេះថាជាសង្រ្គាមឈ្លានពានដែលមិនសមហេតុផលទាល់តែសោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាមេរិក ថា រុស្ស៊ី កំពុងពិបាកជ្រើសរើសទាហាន ទៅប្រយុទ្ធនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


