ព័ត៌មានអន្ដរជាតិ
អាមេរិក ថា រុស្ស៊ី កំពុងពិបាកជ្រើសរើសទាហាន ទៅប្រយុទ្ធនៅ អ៊ុយក្រែន (មានវីដេអូ)
មន្ត្រីជាន់ខ្ពស់ នៅក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃចន្ទទី២៩ខែសីហាថា រុស្ស៊ីកំពុងពិបាក ក្នុងការកែនទាហានបន្ថែមទៀតដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ហើយរុស្ស៊ី បានប្រមូល សូម្បីតែអ្នកជាប់គុកមកធ្វើជាទាហាន ហើយជ្រើសរើសមនុស្សមានវ័យចំណាស់ អ្នកមានកាយសម្បទាមិនល្អ និងខ្វះការបណ្តុះបណ្តាលឲ្យបម្រើការក្នុងជួរកងទ័ព។

មន្ត្រីរូបនេះ បានសំដៅទៅលើក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលបញ្ជាឲ្យបង្កើនចំនួនកងទ័ពរបស់ប្រទេសនេះប្រហែល១០ភាគរយ ដល់១.១៥លាននាក់ ចាប់ពីខែមករាឆ្នាំក្រោយទៅ។
យោងតាមមន្ត្រីរូបនេះ, បន្ទាប់ពីជួបប្រទះនឹងបរាជ័យធំៗ និងការបាត់បង់កងទ័ពយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប្រាំមួយខែនៃការលុកលុយប្រទេសអ៊ុយក្រែន មន្ទីរបញ្ចកោណជឿជាក់ថា “កិច្ចខិតខំប្រឹងប្រែងនេះ ទំនងជាមិនជោគជ័យទេ ដោយសារតែរុស្ស៊ី មិនបានបំពេញតាមគោលដៅបុគ្គលិក និងកម្លាំងជាប្រវត្តិសាស្ត្រ”។

មន្ត្រីរូបនេះបានប្រាប់អ្នកកាសែតថា “រុស្ស៊ីបានចាប់ផ្តើម ព្យាយាមពង្រីកកិច្ចខិតខំប្រឹងប្រែងជ្រើសរើសទាហានរួចទៅហើយ។ ពួកគេបានធ្វើកិច្ចការនេះ មួយផ្នែកដោយការលុបចោលដែនកំណត់អាយុខ្ពស់សម្រាប់កងទ័ពថ្មី ហើយ ក៏ដោយ ការជ្រើសរើសអ្នកទោសផងដែរ”។
ការសន្និដ្ឋានរបស់មន្ទីរបញ្ចកោណគឺថា ការជ្រើសរើសទាហានបន្ថែម អាចនឹងមិនបង្កើនអំណាចប្រយុទ្ធទាំងមូលប្រកបដោយប្រសិទ្ធភាពនៅត្រឹមចុងឆ្នាំនេះឡើយ។
នៅដើមខែសីហា អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Colin Kahl បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ី ពី ៧ ទៅ ៨ ម៉ឺននាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការលុកលុយនៅថ្ងៃទី ២៤ ខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ផ្លាស់ប្តូរវិធីសាស្រ្តប្រើផ្លូវទឹកវិញ ដើម្បីបញ្ជូនអាវុធទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


