Connect with us

កីឡា

បើក​​ឆាក​ជើងឯក​ AFF-CUP កម្ពុជា ទទួល ហ្វីលីពីន

បានផុស

នៅ

បន្ទាប់​ពី​​​ចាប់​ឆ្នោត​ជា​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ម្សិល​មិញ កាល​វិភាគ​ប្រកួត​​​ជើងឯក​បាល់ទាត់​ធំ​បំផុតប្រចាំតំបន់អាស៊ាន (AFF Mitsubishi Electric Cup 2022) ឆ្នាំ២០២២ ត្រូវ​បាន​រៀប​ចំ​រួច​រាល់​ហើយ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ​ស្ថិត​នៅ​ក្នុង​ពូល A ជាមួយក្រុមខ្លាំង ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត ឬក៏ព្រុយណេ (២ក្រុមនេះត្រូវប្រកួតជម្រុះសិន)។ ចំពោះ​ពូល B វិញមាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបែងចែកជា​២​​ពូល​នេះ​​​ ក្រុម​នីមួយ​ៗ​ត្រូវ​លេង​៤​ប្រកួត​គឺ​​ក្នុងដី​២​ប្រកួត និង​ក្រៅ​ដី២​ប្រកួត។ ការ​ប្រកួត​នឹង​​ចាប់​ផ្តើម​​ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ​ដែល​ក្រុមលេខ១ និងលេខ២ នៃ​ពូល​នីមួយ​ៗ​ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ និង​បន្ត​ទៅ​​វគ្គផ្តាច់ព្រ័ត្រ​ដែល​មាន​ពីរ​ជើង​ដូច​គ្នា។

ផ្អែក​តាម​កាល​វិភាគ​ប្រកួត ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ប្រកួត​បើក​ឆាក​មុន​គេ​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​ ហ្វីលីពីន នៅ​ថ្ងៃ​​​អង្គារ៍ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ ប៉ុន្តែ​​​ម៉ោង​ប្រកួត និង​ទី​លាន​ប្រកួត​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​​ឡើយ៕

ខាង​ក្រោម​ជា​កាល​វិភាគ​ប្រកួត​ទាំង​ស្រុង

អត្ថបទ៖ វីរបុត្រ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម