Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ មិនមានពលករខ្មែរណាម្នាក់វិល​ត្រឡប់មកស្រុក តាមការឃោសនារបស់លោក ខឹម វាសនា ទៀតទេ

បានផុស

នៅ

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រហូតមកដល់ពេលនេះមិនមានពលករខ្មែរនៅក្រៅប្រទេសណាម្នាក់បានវិលត្រឡប់មកស្រុកកំណត់វិញតាមការឃោសនារបស់លោក ខឹម វាសនា ជាបន្តទៀតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ក្នុងឱកាសចូលរួមក្នុងពិធីបើកយុទ្ធនាការជិះដើម្បីមិត្តយើងរបស់សមាគមមិត្តយើងនៅកោះពេជ្រ លោកបានបន្តថា «មកដល់ពេលនេះពាក់ព័ន្ធទៅនឹងការឃោសនាអបិយជំនឿហួស​ហេតុរបស់លោក ខឹម វាសនា មិនមានពលករខ្មែរធ្វើការនៅប្រទេសថៃ នៅកូរ៉េ និងនៅជប៉ុនបានឆ្លងដែន និងធ្វើដំណើរ​មកស្រុកទៀតទេ មានតែនៅចន្លោះថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែសីហា ប៉ុណ្ណោះ ហើយចាប់ពីថ្ងៃទី២៧ ខែសីហា មក មិនមានទៀតទេ»។

លោកបានបន្តទៀតថា ការដែលមិនមានពលករមកស្រុកនេះ បន្ទាប់ពីអ្នកលេងតាមហ្វេសប៊ុកបានធ្វើការអំពាវនាវ និង ចែក​ចាយព័ត៍មាន និងរូបភាពផ្សេងៗនិងពន្យល់ណែនាំទៅឃើញថា បងប្អូនពលករខ្មែរយើងបានយល់ និងភ្ញាក់ខ្លួនមិនបានបន្តវិលត្រឡប់មកស្រុកវិញតាមការអំពាវនាវរបស់លោក ខឹម វាសនា ជាបន្តទៀត។ លោក ហេង សួរ បានឱ្យដឹងទៀតថា មានពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រមាណជាង៥០០នាក់បានវិលត្រឡប់មកស្រុកវិញ តាមការឃោសនារបស់លោក ខឹម វាសនា ក្នុងនោះមានពលករធ្វើការនៅកូរ៉េប្រមាណជាង៤០០នាក់ និងប្រមាណ១០០នាក់ទៀតធ្វើការនៅជប៉ុនពាក់​ព័ន្ធ​នឹងការ​អំពាវ​នាវ​របស់​ប្រធាន​គណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ​លោក ខឹម វាស​នា ដែល​ថា ទឹក​នឹង​ជន់​លិច​ពិភព​លោក​ទាំង​មូល។​ លោកបាន​បន្ថែម​ថា ​ពលករ​ខ្មែរ​ទាំង​នោះ ខ្លះ​សុំ​ច្បាប់​ថៅ​កែ​ថា ឪពុក​ម្តាយ​ឈឺ​ធ្ងន់ និង​ខ្លះ​ទៀត​សុំច្បាប់​ថៅ​កែ​ឈប់​មិន​បាន​ក៏​ពួក​គេសម្រេច​ចិត្ត​បោះ​បង់​ការងារចោល ​និង​ត្រឡប់​មក​កម្ពុជា​វិញ។

លោក​ ហេង សួរ ​បានបញ្ជាក់​ថា ការណ៍​នេះ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​កូរ៉េមួ​យ​ចំនួន​បាន​ប្តឹង​ទៅ​ក្រសួង​ការ​ងារ​កូរ៉េដោយ​ស្នើ​ឱ្យ​កាត់​បន្ថយ​ពលករ​របស់កម្ពុជា​ដែល​លោក​មិន​អាច​បញ្ជាក់​ថា ​តើ​មាន​ចំនួន​ក្រុម​ហ៊ុន​ប៉ុន្មាន​ទេ​ដែល​បាន​ប្តឹង​ទៅ​ក្រសួង​ការងារ​កូរ៉េ។​ លោកបានបន្ថែមទៀតថា ក្រសួង​ការងារ​បានជួប​ដោះស្រាយ​បញ្ហា​នេះ​ជា​មួយ​តំណាង​អង្គភាព​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​កូរ៉េ​ (HTD Korea) ​ដោយ​បាន​សុំទោស​រដ្ឋាភិបាល​កូរ៉េជា​ពិសេស​និយោជក​កូរ៉េដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ចលាចល​នេះ។​ ក្រសួងក៏​សំណូម​ពរ​ដល់​និយោជក​កូរ៉េ និង​ជប៉ុន​មេត្តា​យោគ​យល់​ដល់​ពល​ករ និង​សិក្ខាកាម​របស់​កម្ពុជា​ ដោយកុំ​ប្តឹង និង​ពិចារណា​ទទួល​យក​ពួក​គេវិញ​តាម​លទ្ធ​ភាព​ជាក់​ស្តែង។​

ទាក់ទង​បញ្ហា​នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​​ បាន​ស្នើ​ទៅ​ក្រុម​ហ៊ុនកូរ៉េ ​ជប៉ុន ​និង​ថៃ​ កុំ​ប្តឹង​តាម​ផ្លូវ​ច្បាប់​លើ​រដ្ឋាភិបាល​កម្ពុជា និង​ពលករ​ដែល​រត់​ចោល​ការងារ​នា​ពេល​ថ្មីៗ​នេះ ព្រោះ​ពលករ​ទាំង​នោះ​ចាញ់​បោក​ការ​ឃោសនា​របស់​ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ លោក ខឹម វាសនា។ ​

សម្តេចបាន​ថ្លែង​ថា​ «សូម​កុំ​ឱ្យ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​អស់​ ដែល​មាន​ពលករ​ធ្វើការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​សំណង​ពី​រដ្ឋា​ភិបាល​កម្ពុជា ​ឬ​ពី​បុគ្គ​លិក​ដែល​រត់​ចោល​ការងារ។ ហើយ​សូមកុំ​ផ្សារ​ភ្ជាប់​ពលករ​កម្ពុជា​ដទៃ​ទៀត​ជាមួយ​ពលករ​ដែល​ធ្វើ​កំហុស​ ដោយ​សារ​ការ​ចាញ់​បោក​សម្រាប់​ព្រះ​ព្រហ្ម​ [លោក ខឹម វាសនា តាំងខ្លួន​ជា​ព្រះ​ព្រហ្ម]​ នៅ​ប្រទេស​កម្ពុជា»។​

បើតាមលោក ហេង សួរ បច្ចុប្បន្នមានពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េមានជាង៥ម៉ឺននាក់ និងក្នុងប្រទេសជប៉ុនមានជាង១ម៉ឺន៦ពាន់នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម