Connect with us

ជីវិតកម្សាន្ដ

ដួង សុខ​គា ខកចិត្ត​ខ្លាំង ​ក្រោយ​សម្តី​ដែល​ខ្លួន​និយាយ​ចង់​ឲ្យ​សិល្បៈ​ល្អ​ បែរ​ជា​គ្មាន​តម្លៃ

បានផុស

នៅ

​​តារា​ប្រុស​ពហុ​ជំនាញ​ អាច​លេង​បាន​គ្រប់​ទម្រង់​សិល្បៈ​ទាំង​បុរាណ សម័យ អា​យ៉ៃ កំប្លែង​លោក ដួង សុខ​គា បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយ​ហើយ​ហួសចិត្ត​ខ្លាំង​ ខណៈ​ដែល​បំណង​ល្អ​របស់​ខ្លួន​មួយ​ចំនួន​ ដែល​និយាយ​ចង់​ឲ្យ​សិល្បៈ​ល្អ​តែ​បែរជា​គ្មាន​តម្លៃ​ឬ​ត្រូវ​បាន​បុគ្គល​នៅ​ជុំវិញ​ខ្លួន​ខ្លះ​គិត​ថា ​ពុំ​មាន​តម្លៃ​ទៅវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​លើក​ឡើង​របស់​លោក ដួង សុខ​គា​ នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​យល់ឃើញថា ​ចំពោះ​ពាក្យ​សម្តី​របស់ ដួង សុខ​គា ដែល​និយាយ​កន្លងមក​តែងតែ​មាន​ប្រយោជន៍​សម្រាប់​សង្គម​ ដែល​ផ្តល់​ចំណេះដឹង​ច្រើន​ដល់​មហាជន​។​ ម្យ៉ាងទៀត​លោក​ ក៏​ជា​អ្នក​សិល្បៈ​រៀមច្បង​ ដែល​គួរ​ឲ្យ​គោរព​និង​កោតសរសើរ​ចំពោះ​សមត្ថភាព​ទាំង​ការងារ​សិល្បៈ​និង​អាជីព​ផ្ទាល់ខ្លួន​។​ ប៉ុន្តែ​មិនគួរណា​ មាន​បុគ្គល​មួយ​ចំនួន​បែរជា​មើល​លោក​បំណង​មិនល្អ​បែបនេះ​ទេ​។

​លោក ដួង សុខ​គា បាន​រៀបរាប់​បង្ហាញ​ពី​អារម្មណ៍​អន់ចិត្ត​ថា​ ថ្ងៃក្រោយ​យើង​មិនបាច់​ស្គាល់​គ្នា​ទៀត​ក៏បាន​។​ សម្តី​ខំ​និយាយ​ចង់​ឲ្យ​សិល្បៈ​ល្អ​វា​មិន​មាន​តម្លៃ​ទេ​ បើ​ត្រង់​កាច់​គ្នា​បង្ខូច​គ្នា​ច្រណែន​គ្នា និង​និយាយ​ដើម​គ្នា​ពូកែ​ណាស់​ សុំ​ដក​ខ្លូន​ ព្រោះ​ខុស​ម៉ាក​គ្នា អ្នកណា​ចង់​ថា​អី​ក៏​ថា​ទៅ​។​សំណេរ​របស់​លោក ដួង សុខ​គា នេះ​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​លើកទឹកចិត្ត​ហើយ​បញ្ចេញ​ទស្សនៈ​ថា ​បើសិនជា​យើង​និយាយ​ចង់​ឲ្យ​ល្អ ហើយ​គេ​មិន​ស្តាប់​ទេ​កុំ​ខ្វល់​ច្រើន ព្រោះ​ចិត្ត​មនុស្ស​មាន​ចរិត​ខុសគ្នា​។

​សូម​ជម្រាប​ថា ​លោក ដួង សុខ​គា កន្លងមក​គឺជា​អតីត​ពិធី​ករ​ប្រុស​ល្បីឈ្មោះ ​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ស្ថានីយ​ទូរទស្សន៍​CTN​ ប៉ុន្តែ​ក្រោយមក​លោក​ក៏បាន​សម្រេចចិត្ត​ចាក​ចេញពី​កន្លែង​ចាស់ ​ដោយ​ប្រើ​ប្រាប់​ជីវិត​ជា​អ្នក​សិល្បៈ​ដែល​ឯករាជ្យ​។​ មិនតែប៉ុណ្ណោះ​រហូត​មក​ទល់​ពេលនេះ​ លោក ដួង សុខ​គា ក៏​នូវ​តែ​រក្សា​បាន​ការ​គាំទ្រ​និង​ប្រជាប្រិយភាព​លើ​វិស័យ​សិល្បៈ​ ខណៈ​ត្រូវ​បាន​ទស្សនិកជន​ជា​ច្រើនតែ​នាំគ្នា​លើក​សរសើរ​ និង​កោតស្ញប់ស្ញែង​ចំពោះ​សមត្ថភាព​សិល្បៈ​របស់​លោក​ ដែល​អាច​ធ្វើ​បាន​គ្រប់​ទម្រង់​ទាំងអស់​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ឧកញ៉ា ឌួង ឆាយ បង្ហោះ​រូបភាព​ជាមួយ​កូនៗ​នា​ថ្ងៃបុណ្យ​ណូអែល​​ ខណ​:​មហាជន​សុំ​ឲ្យ​ត្រូវ​គ្នា​វិញ​ជា​មួយ​ភរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម