Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ឌួង ឆាយ បង្ហោះ​រូបភាព​ជាមួយ​កូនៗ​នា​ថ្ងៃបុណ្យ​ណូអែល​​ ខណ​:​មហាជន​សុំ​ឲ្យ​ត្រូវ​គ្នា​វិញ​ជា​មួយ​ភរិយា​

បានផុស

នៅ

រហូតមកដល់​ពេលនេះ​រឿងរ៉ាវ​នៃ​ការ​បែកបាក់​គ្រួសារ​រវាង​លោក​ឧកញ៉ា ឌួង ឆាយ ជាមួយ​ភរិ​យា​គឺ​លោកស្រី ដេ​ត ម៉ាលី​ណា នៅតែ​ជា​ប្រធានបទ​មួយ​ដែល​មហាជន​កំពុង​ចាប់អារម្មណ៍​ខ្លាំង​ខ​ណៈ​មានមតិ​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​ការ​គាំ​ទ្រឲ្យ​លោក​ឧកញ៉ា​និង​ភរិយា​សម្រុះ​ស​ម្រួល​ត្រូវ​គ្នា​វិញ​ផងដែ រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតែ​យ៉ាង​ក្តី​តែ​សម្រាប់​ភរិយា​លោក​ឧកញ៉ា ឌួ ង ឆាយ គឺ​លោកស្រី ដេ​ត ម៉ាលី​ណា ធ្លាប់ប្រ​កាស​ជំហរ​ហើយ​ថា​ចំពោះ​ការបែកបាក់​ស្នេហា​រវាង​អ្នកនា​និង​ស្វាមី​លោក​ឧកញ៉ា ឌួង ឆាយ​គឺ​មិន​អាច​ឈាន​ដល់​ដំណាក់កាល​នៃ​ការផ្សះផ្សា​គ្នា​ជា​ប្តី​ប្រពន្ធ​ដូច​មុន​បានឡើយ​។​

យ៉ាងណាមិញ​ទោះបីជា​លោកស្រី ដេ​ត ម៉ាលី​ណា និង​ឧកញ៉ា ឌួង ឆាយ ត្រូវ​ប្រឈម​និង​ការ​ប្រេះ​ឆា​ស្នេហា​គ្នា​ក៏ដោយ​គឺ​មហាជន​នៅតែ​មិន​អស់ចិត្ត​ចង់​ឲ្យ​លោក​ឧកញ៉ា​ត្រូវ​គ្នា​វិញ​ជាមួយ​ភរិយា​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​កូន​ទាំង​៣​ផងដែរ​។​

ជាក់ស្តែង​នា​ថ្ងៃបុណ្យ marry chrismas (​ណូ អែល​)​កាល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​រវាង​លោក​ឧកញ៉ា ឌួង ឆាយ និង​ភរិយា​គឺ​បានរស់នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​ខុសប្លែក​កាលពី​ឆ្នាំមុនៗ​។​ប៉ុន្តែ​ក្នុងនាម​ទំនូល​ខុស​ត្រូវជា​ឪពុក​លោក​ឧកញ៉ា​ឌួង ឆាយ ​បាន​បង្ហាញ​ក្តី​ស្រលាញ់​ដល់​កូនៗ​ទាំង​៣​ដ៏​គួរ​ឲ្យ​ស្រ លាញ់​។​

ផ្អែក​តាម​ខ្លឹមសារ​នៃ​សំណេរ​របស់លោក​ឧកញ៉ា​ឌួ ង ឆាយ បង្ហោះ​ភ្ជាប់​និង​រូបភាព​កូនៗ​ទាំង​៣​បាន​លើកឡើងថា​រីករាយ​ថ្ងៃបុណ្យ​ណូអែល​ណា​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​(Happy Merry Christma s 2020)

លោក​ឧកញ៉ា​ឌួង ឆាយ​បាន​បន្ថែមថា​ថ្ងៃនេះ​សុំ​កា រ​អ នុ​ញាតិ​ពី​គាត់​មក​ផ្ទះ​យក​កាដូ​មកអោយ​កូនៗ​ខាន​ជួ ប​កូនៗ​ជិត​មួយ​សប្តាហ៍​ហើយ​នឹក​ណាស់​។​ដោយ​គួរ​ឲ្យ​អាណិត​បែបនេះ​អ្នកគាំទ្រ​នៅតែ​បន្ត​ស្នើសុំ​ឲ្យ​លោក​ឧកញ៉ា​ឌួង ឆាយ​និង​ភ​រិ​តា​ត្រូវ​គ្នា​វិញ​។​ក្នុងនោះ​មាន​មតិ​មានការ​លើកឡើង​ថាបើ​អាច​ជួបជុំ​គ្រួសារ​វិញ​ទ​ហើយ​អ្វីដែល​អ្នកណា​ធ្វើ​អ្វី​មិនល្អ​គួរ តែ​កែតម្រូវ​ដើម្បី​សេចក្ដីសុខ​គ្មាន​រណា​ម្នាក់​មិន​ដល​ខុស​ទេ​តែបើ​ដឹងខ្លួន​ខុស​ហើយ​ចេះ​កែតម្រូវ​រឹតតែ​ល្អ​។

ស្រដៀង​គ្នា​នេះ​ក៏មាន​ការលើកឡើង​ដែរ​ថា​ខ្ញុំ​ជឿជាក់ បង​ទាំងពីរ​នឹង​ជួបជុំគ្នា​វិញ​សូមអោយ​បារមី​វត្ថុ​ស័ក្ដិ​សិទ្ធិ​ជួយ​ឃុំគ្រង​បង​ទាំងពីរ​អោយមាន​សុខភាព​ល្អ​និង​សំណាងល្អ​តាម​ថែរក្សា​បង​រហូត​។​ជូនពរ​ប្អូន​ប្រុស​ឧកញ៉ា ដួង​ ឆាយ​ និង​ប្អូនស្រី​លោកជំទាវ​អោយ​ជួប​ជុំ​គ្រួសារ​វិញ​ដើម្បី​កូនៗ​។​ នេះ​ជាស​ម្តី​បន្ថែម​របស់​អ្នកគាំទ្រ​ថ្លែង​ទៅកាន់​លោក​ឧកញ៉ា ឌួង ឆាយ និង​ភរិយា​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម