ព័ត៌មានជាតិ
ប្រធានផ្សារបឹងកេងកង ព្រមានបិទតូបណាដែលលក់ផលិតផលហួសកាលកំណត់
ប្រធានផ្សារបឹងកេងកង បានចុះត្រួតពិនិត្យមុខទំនិញផ្សេងៗ ដែលកំពុងដាក់លក់នៅក្នុងផ្សារ ដើម្បីរក្សាសុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់ នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២។
លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានថ្លែងប្រាប់កម្ពុជាថ្មី ថា អាជ្ញាធរផ្សារតែងតែចុះត្រួតពិនិត្យមុខទំនិញជាប្រចាំ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលទិញយកទៅប្រើប្រាស់។
លោក ឯក និមល បានគូសបញ្ជាក់ដូច្នេះថា«ជាទូទៅ យើងខ្ញុំតែងចុះណែនាំបងប្អូន អាជីវករលក់ដូរ ផលិតផល វេចខ្ចប់ស្រាប់ ឱ្យមានការពិនិត្យកាលបរិច្ឆេទប្រើប្រាស់ ម៉ត់ចត់ បើយើងខ្ញុំ ពិនិត្យឃើញថា ខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ យើងនឹងធ្វើការដកហូតទុក និង សុំយោបល់ថ្នាក់លើ ធ្វើការផ្អាក ឬបិទតូបជាបណ្តោះអាសន្ន។ តែក្នុង ការចុះពិនិត្យនេះ មិនមានផលិតផល មួយណា ខូចគុណភាពឬ ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ» ។
លោកថ្លែងបែបនេះ នៅពេលដែលដឹកនាំប្រជុំពង្រឹង ការងារសន្តិសុខ សណ្តាប់ធ្នាប់ ដល់កម្លាំងសន្តិសុខចំណុះគណៈកម្មការផ្សារ និងបានចុះពិនិត្យ គុណភាពផលិតផល វេចខ្ចប់ស្រាប់ ពិសេសកាលបរិច្ឆេទប្រើប្រាស់ ការពារជនខិលខូច លួចបន្លំលក់ផលិតផល ខូចគុណភាព ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្សារបឹងកេងកង មានតូបលក់ដូរប្រមាណ ១៤១១តូប និងមានអាជីវករប្រមាណជិត ៩០០នាក់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារនេះ។ ផ្សារនេះ មានលក់ដូរទំនិញច្រើនមុខ និងសម្លៀកបំពាក់ថ្មី និងក្បាលគីប ដែលពេញនិយមខ្លាំងសម្រាប់យុវវ័យ។ ចំណែកចំណីអាហារសម្រាប់ទទួលទាន ក៏មានលក់ក្នុងផ្សារច្រើនផងដែរ៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង