KPT+
ទំនិញហួសសុពលភាព ប៉ះពាល់ដល់សុខភាពយ៉ាងណាខ្លះ ក្រោយទទួលទានរួច
ការបរិភោគ អាហារ ឬទំនិញឧបភោគបរិភោគដែលហួសសុពលភាព (expired) អាចបង្កហានិភ័យដល់សុខភាពយ៉ាងខ្លាំង ទោះបីមើលទៅមិនមានបញ្ហាក៏ដោយ។ ជាងនេះ វាប៉ះពាល់ក៏អាស្រ័យលើប្រភេទផលិតផល និងរយៈពេលហួសសុពលភាពយូរអង្វែងផងដែរ។

ខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់ៗនៅពេលដែលអ្នកបរិភោគគ្រឿងឧបភោគបរិភោគ ឬទំនិញហួសសុពលភាព៖
១️ បង្កជំងឺពុលអាហារ ដែលអាចបណ្ដាលឲ្យឈឺពោះខ្លាំង, ចង្អោរ, ហើមពោះ / ឈឺចាប់ក្នុងពោះ, គ្រុនក្តៅ។ មូលហេតុដែលនាំឲ្យពុលអាហារ នោះគឺដោយសារតែបាក់តេរីដូចជា Salmonella, E. coli, Staphylococcus aureus និងសារធាតុ Clostridium botulinum។
២️ ការរលាកក្នុងប្រព័ន្ធរំលាយអាហារ មានដូចជា ឈឺក្រពះ, អាការៈអស់កម្លាំង, រាគរ៉ាំរ៉ៃ, ជំងឺរលាកក្រពះ ឬ ការឆ្លងមេរោគពោះវៀន។
៣️ ការបង្កើតជាមេរោគ និងពុលខ្លួនពីសារធាតុពុល ខ្លះបាក់តេរីគឺជាអ្នកបង្កើតសារធាតុពុល (toxins) ដែលមិនបាត់ទៅជាមួយការចម្អិនណាមួយឡើយ។ ឧទាហរណ៍៖ សារធាតុ Botulinum toxin អាចបណ្ដាលឲ្យ អសមត្ថភាពសរសៃប្រសាទ និងស្លាប់បានភ្លាម ក្រោយពេលទទួលទានរួច។
៤️ អាឡ័កស៊ី ឬប្រតិកម្មស្បែក ដូចជា៖ ឡើងកន្ទួល, ហូរទឹកភ្នែក / ក្អក / ហត់ដង្ហើមឬដង្ហក់។ ជាពិសេសនៅលើផលិតផលមានគីមីច្រើនហួសប្រមាណ ឬគ្រឿងទេសប្រភេទខ្លាំងៗជាដើម។
៥️ ប៉ះពាល់ដល់ថ្លើម និងតម្រងនោម ផលិតផលដែលហួសកាលបរិច្ឆេទអាចបង្កើតសារធាតុពុលសរីរាង្គ (mycotoxins) ពិសេសចំណីមានផ្សិត។ វាអាចប៉ះពាល់៖ ថ្លើម, តម្រងនោម, កើនហានិភ័យមហារីក។
៦️ ជំងឺរលាក ពុលឈាមករណីធ្ងន់ធ្ងរ បើបាក់តេរីចូលទៅក្នុងឈាម អាចបណ្ដាលឲ្យឈាមពុល និងស្លាប់ ប្រសិនបើមិនព្យាបាលភ្លាមៗ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់អាហារទាំងអស់មិនមានក្លិនខូច ឬ មិនបម្លែងពណ៌គឺមានសុវត្ថិភាពទេ!
បាក់តេរីខ្លះ មិនមានក្លិន ឬរសជាតិ, ប៉ុន្តែបង្កជំងឺយ៉ាងខ្លាំងដល់សុខភាពអ្នកបរិភោគ។
តើត្រូវធ្វើយ៉ាងម៉េចដើម្បីសុវត្ថិភាព?
ដើម្បីឲ្យកានតែច្បាស់លាស់ ចៀសវាងប្រើប្រាស់ផលិតផលឬទំនិញខូចគុណភាព អ្នកទិញគួរតែ ពិនិត្យកាលបរិច្ឆេទលើស្លាក (Expiry / Best Before), មើល ពណ៌ – ក្លិន – រសជាតិ – រូបរាង, រក្សាទុកតាមសីតុណ្ហភាពត្រឹមត្រូវ។ ប្រសិនបើសង្ស័យសូមកុំបរិភោគ។ បើសិនទទួលទានរួចស្រាប់តែមានអាការពុលធ្ងន់ធ្ងរ សូមប្រញាប់បញ្ចូនអ្នកជំងឺមកកាន់មន្ទីពេទ្យភ្លាមៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឥណ្ឌូណេស៊ី រកឃើញដានវិទ្យុសកម្ម ២២ កន្លែង ក្រោយអាមេរិកបញ្ចូនបង្គាក្លាសេមកវិញទាំងអស់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


