Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទំនិញ​ខូច​គុណភាព​គ្រឿង​ក្នុង​មាន់​បង្កក​ជាង​៣​តោន

បានផុស

នៅ

ព្រះវិហារ ៖ ទំនិញ​ខូច​គុណភាព​មាន​ទាំង​គ្រឿងក្នុងមាន់បង្កក​ចំនួន ៣តោននិង៥០០គីឡូក្រាម ដែល​នាំ​ចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវ​បាន​ក្រុម​ការងារ​ចម្រុះ ធ្វើការបង្ក្រាបដុតកម្ទេចចោល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​ផង​ដែរ មានការចូលរួមសហការដោយសមត្ថកិច្ចចម្រុះ មាន​សមាស​ភាពចូលរួម សាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ , នគរបាល​ខេត្តព្រះវិហារ , អាជ្ញាធរ​ស្រុកត្បែងមានជ័យ ,សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្ដី​ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។

លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពី​លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ បានចាត់​ឱ្យរូបលោក ដឹកនាំសម្របសម្រួលនីតិវីធី ចុះ​ឃាត់​រថយន្ដចំនួន ២គ្រឿង ដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន៣តោ និង៥០០គីឡូក្រាម ដែលខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

លោក​បន្ត​ថា កម្លាំង​សមត្ថកិច្ចចម្រុះ ចាប់ឃាត់រថយន្ដចំនួន២គ្រឿង ទី១ មានផ្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន១,៥០០គីឡូ និងរថយន្ដទី២ មានផ្លាកលេខ ភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន២,០០០គីឡូ បានដឹកទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) ខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស និង​បាន​ធ្វើ​ការ​ដកហូត​ដុតកម្ទេចចោល នូវទំនិញគ្រឿងក្នុងមាន់​បង្កក(កោះមាន់) សរុបចំនួន ១៩៥ កេស ស្មើនឹង ៣,៥០០ គីឡូក្រាម។

ចំណែករថយន្ដ២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើសខាងលើ ត្រូវបានប្រគល់​ឱ្យ​សាខា​គយនិងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់គយ៕

ដោយ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម