សន្តិសុខសង្គម
ទំនិញផុតកំណត់ និងមានផ្ទុកសារធាតុបូរ៉ាក់ ត្រូវបានមន្ត្រីជំនាញរកឃើញក្នុងផ្សារពីរកន្លែងក្នុងខេត្តបាត់ដំបង
គ្រឿងឧបភោគបរិភោគ និងទំនិញមួយចំនួនដែលហួសសុពលភាព ព្រមទាំងពពុះសណ្ដែកដែលមានបង្កប់សារធាតុបូរ៉ាក់ ត្រូវបានមន្ត្រីអធិការកិច្ចនៃម្ហូបអាហារ ក ប ប ខេត្តបាត់ដំបង ដកហូតយកមករក្សាទុកដើម្បីបំផ្លាញចោល។

ផ្សារចំនួន ២កន្លែងក្នុងខេត្តបាត់ដំបង ដែលមន្ត្រី ក ប ប ចុះពិនិត្យគឺសង្កេតឃើញថា មានគ្រឿងឧបភោគបរិភោគ រួមជាមួយទំនិញដែលហួសសុពលភាពត្រូវបានមន្ត្រីជំនាញដែលបានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះដកហូត និងបានណែនាំឲ្យម្ចាស់ដែលជាអាជីវករ ត្រូវយល់អោយច្បាស់អំពីទំនិញរបស់ខ្លួនដែលហួសអាយុកាលកំណត់មិនត្រូវដាក់លក់ឲ្យប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់នោះឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មន្ត្រីនៃអធិការកិច្ចម្ហូបអាហារបានចុះទៅពិនិត្យនៅផ្សារខ្នាចរមាស ស្ថិតក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ដោយពិនិត្យឃើញតូបក្នុងផ្សារចំនួន៩តូប និងទំនិញតាមផ្ទះដែលលក់ជុំវិញផ្សារចំនួន១២ផ្ទះ ដែលមានទំនិញ ខូចគុណភាព និងមានបង្កប់សារធាតុបូរ៉ាក់។ នៅក្នុងនោះដែរមន្ត្រីជំនាញបានដកហូតពពុះសណ្ដែកចំនួន ២,១២ គីឡូក្រាម ។

ចំណែកនៅក្នុងផ្សារបវេល ដែលមានតូបចំនួន១០តូប រួមទាំងផ្ទះដែលលក់ជុំវិញផ្សារចំនួន១៣ផ្ទះ គឺមន្ត្រីជំនាញបានរកឃើញ ទំនិញហួសសុពលភាព ដូចជា មីកំប៉ុង ទឹកក្រូច សណ្ដែកកំប៉ុង នំកញ្ចប់ ស្ករគ្រាប់ និងខោទឹកនោម សរុបមានទម្ងន់ ៧៨,១៨ គីឡូក្រាម និងឡេមានចំនួន ៨៨ កំប៉ុងស្មើនឹង ៤០,៧០ គីឡូក្រាម។ ដែលវត្ថុទាំងនេះត្រូវបានកម្លាំងអធិការកិច្ចដកហូតយកមករក្សាទុក នៅក្នុងមន្ទីរដើម្បីធ្វើការដុតបំផ្លាញចោលទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


