Connect with us

សន្តិសុខសង្គម

រន្ទះបាញ់ស្នាក់ការ និងអង់តែនទូរស័ព្ទធំមួយ ឆេះខូចខាតទាំងស្រុង

បានផុស

នៅ

ដោយផ្ទៃមេឃមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានលាយឡំជាមួយខ្សល់ផ្គររន្ទះ បានបង្កើតជាបាតុភូតរន្ទះបាញ់មកលើទីស្នាក់ការបំពាក់ឧបករណ៍អង់តែនមួយកន្លែងឆេះខូចខាតទាំងស្រុង តែពុំបណ្ដាលឲ្យមនុស្សគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង១៥នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីខាងលើ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ និងអគ្គីភ័យស្រុកក្រគរ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត និងកម្លាំងប្រជាការពារ បានចុះទៅពន្លត់អគ្គីភ័យនៅទីស្នាក់ការខាងលើ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង អស់ទឹកចំនួន០១ ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

លោកអធិការបានបន្តថា ទីស្នាក់ការបំពាក់ឧបករណ៍អង់តែននេះ មានអ្នកគ្រប់គ្រងឈ្មោះ ញ៉ាញ់ យួប អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រីឯមូលហេតុដែលបង្កជាអគ្គីភ័យនេះឡើង គឺបណ្តាលមកពីរន្ទះបាញ់ តុល្យភាពនៃការខូចខាត គឺឆេះទីស្នាក់ការចំនួន០១ និងខូចខាតសម្ភារៈអស់ទាំងស្រុង ៕

អត្ថបទ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៥៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម