ព័ត៌មានជាតិ
៧ ខែ ឆ្នាំនេះ បាតុភូតរន្ទះបាញ់ បង្កឱ្យមនុស្សស្លាប់-របួស ជិត ៩០ នាក់ ថយចុះជាងឆ្នាំមុន
ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៥ នេះ បាតុភូតរន្ទះបាញ់ បានកើតឡើងជាង ៧០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ៩០ នាក់ ខូចខាតផ្ទះជាង ១០ ខ្នង និងងាប់គោក្របីជាង ៧០ ក្បាល បើធៀបទៅនឹងរយៈពេល ៧ ខែ ដូចគ្នា ឆ្នាំ ២០២៤ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៨ សីហា នេះថា ចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ ២០២៥ បាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៧៤ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ១៤ ខ្នង ស្លាប់មនុស្ស ៣៣ នាក់ និងរងរបួស ៥៥ នាក់ ព្រមទាំងងាប់គោក្របីចំនួន ៧១ ក្បាល។ ក្នុងនោះ នៅក្នុងខែកក្កដា រន្ទះបាញ់បានកើតឡើងចំនួន ៥ លើក នៅក្នុងមូលដ្ឋានខេត្តកណ្តាល សៀមរាប និងខេត្តរតនគិរី បណ្តាលឱ្យស្លាប់មនុស្ស ២ នាក់ រងរបួស ១ នាក់ និងខូចខាតផ្ទះ ២ ខ្នង។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ចំនួន ៣៣ នាក់ ក្នុងនោះនៅខេត្តតាកែវស្លាប់ ១ នាក់ ស្វាយរៀង ១ នាក់ ព្រៃវែង ២ នាក់ រតនគីរី ១ នាក់ កំពង់ចាម ១ នាក់ កំពង់ធំ ២ នាក់ កំពង់ឆ្នាំង ២ នាក់ ពោធិ៍សាត់ ១ នាក់ បាត់ដំបង ៥ នាក់ សៀមរាប ៥ នាក់ បន្ទាយមានជ័យ ៣ នាក់ ឧត្តរមានជ័យ ១ នាក់ ព្រះវិហារ ១ នាក់ ព្រះសីហនុ ៣ នាក់ កំពត ១ នាក់ ប៉ៃលិន ២ នាក់ និងត្បូងឃ្មុំ ១ នាក់។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយ ៧ ខែ ឆ្នាំមុន បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៩១ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ២៦ ខ្នង ស្លាប់មនុស្ស ៤៨ នាក់ និងរងរបួស ៤២ នាក់ ព្រមទាំងងាប់គោក្របីចំនួន ៣៣ ក្បាល។ ក្នុងចំណោមអ្នកស្លាប់ ៤៨ នាក់ ក្នុងនោះនៅខេត្តសៀមរាបស្លាប់ ៨ នាក់ បាត់ដំបងស្លាប់ ៦ នាក់ បន្ទាយមានជ័យស្លាប់ ៤ នាក់ ត្បូងឃ្មុំស្លាប់ ៤ នាក់ ព្រៃវែងស្លាប់ ៤ នាក់ ព្រះសីហនុស្លាប់ ៣ នាក់ ឧត្តរមានជ័យស្លាប់ ៣ នាក់ កំពង់ចាមស្លាប់ ២ នាក់ កោះកុងស្លាប់ ២ នាក់ ប៉ៃលិនស្លាប់ ២ នាក់ តាកែវស្លាប់ ២ នាក់ ក្រចេះស្លាប់ ២ នាក់។ ក្រៅពីនេះ ស្លាប់ ១ នាក់ នៅខេត្តស្វាយរៀង កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ មណ្ឌលគីរី និងខេត្តកំពត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


