ព័ត៌មានអន្ដរជាតិ
ទេសចរថៃមួយក្រុម ត្រូវរន្ទះបាញ់នៅលើភ្នំ
ទេសចរថៃមួយក្រុមមានគ្នា៤-៥នាក់ត្រូវរន្ទះបាញ់ពេលដើរកម្សាន្តលើភ្នំ Doi Pui Luang ទាំងមេឃកំពុងភ្លៀង ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។

តាមសេចក្តីរាយការណ៍របស់ Khaosod, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអាទិត្យនៅក្នុងភូមិ Ban Huai Hee ឃុំ Huai Pu Ling Subdistrict ស្រុក Mueang ខេត្ត Mae Hong Son។
ទេសចរម្នាក់ជាស្រ្តីមកពីខេត្ត Nakhon Si Thammarat រងរបួសធ្ងន់ត្រូវបញ្ជូនត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈអ្នកផ្សេងទៀតត្រូវជួយសង្គ្រោះនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងស្របពេលខេត្ត Chachoengsao ជួបព្យុះកំបុតត្បូងដ៏សាហាវភ្លាមៗ ដោយបោកកម្ទេចផ្ទះចំនួន៥ខ្នង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស។

ព្យុះនេះវាយប្រហារភ្លាមៗនៅភូមិលេខ៣ ឃុំ Theparat នៃស្រុក Ban Pho ខណៈអ្នកភូមិបានឲ្យដឹងថា ព្យុះនេះមានឥទ្ធិពលខ្លាំងណាស់ ដោយខ្យល់កន្ត្រាក់បានបោកបំប៉ើងដំបូលផ្ទះ ព្រមទាំងបង្កការខូចខាតដល់ផ្ទះជាច្រើនខ្នងថែមទៀត។
ចំណែកនៅខេត្ត Chonburi ឯណោះ ក៏ជួបព្យុះកំបុតត្បូងនិងខ្យល់កួចដែរ ដោយវាបានបោកបក់មកបំផ្លាញហាងនានានិងវាយប្រហារអ្នកដើរលេងកម្សាន្ត ធ្វើឲ្យអ្នកខ្លះត្រូវប៉ើងតាមខ្យល់។
ហេតុការណ៍នេះទៀតសោត កើតឡើងចំពេលនាយកដ្ឋានឧតុនិយមថៃ ព្រមានថា ខេត្តចំនួន៣៩ ភាគច្រើននៅប៉ែកខាងត្បូង ត្រូវប្រឈមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង បង្កគ្រោះថ្នាក់គ្រប់ពេល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជួបព្យុះកំបុតត្បូងយ៉ាងសាហាវ ខណៈ៣៩ខេត្ត ប្រឈមព្យុះភ្លៀងដ៏គ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


