ជីវិតកម្សាន្ដ
ខ្សែភាពយន្ត “The Crown” ផ្ទុះល្បី ក្រោយម្ចាស់ក្សត្រី Elizabeth ទី២ សោយទិវង្គត
ខ្សែភាពយន្ត “The Crown” ក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងតារាងកំពូលទាំង ១០ របស់ Netflix បន្ទាប់ពីម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ សោយទិវង្គត។

ស៊េរីរឿងភាគ “The Crown” បានកើនប្រជាប្រិយភាពខ្លាំងក្លាជាថ្មីម្ដងទៀត និងកំពុងជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីកំពូលទាំង១០ ដោយមានអ្នកចូលមើលសរុប ១៧.៦លានម៉ោង ត្រឹមប៉ុន្មានថ្ងៃ ក្រោយមហាក្សត្រី អេលីហ្សាប៊ែត ទី២ យាងចូលទិវង្គត។ ក្នុងនោះចំនួនអ្នកទស្សនានៅចក្រភពអង់គ្លេសបានកើនឡើងជាង ៨០០ភាគរយ ខណៈនៅសហរដ្ឋអាមេរិកក៏កើនឡើងខ្ពស់មិនធម្មតាដែរ។

“The Crown” ជាខ្សែភាពយន្តរៀបរាប់អំពីជីវិតរបស់ព្រះមហាក្សត្រីចក្រភពអង់គ្លេសអស់ជាច្រើនទសវត្សរ៍ ដោយរដូវកាលទី១ ចាប់ផ្តើមពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ មុនពេលព្រះបិតារបស់ទ្រង់គឺស្ដេច George VI សោយទិវង្គត ហើយព្រះនាងបានឡើងសោយរាជ្យបន្តក្នុងឆ្នាំ ១៩៥២។

ចំពោះ “The Crown” រដូវកាលទី៤ រៀបរាប់ពីការរៀបអភិសេករបស់ស្តេច Charles និងព្រះនាង Diana ។ រីឯរដូវកាលទី ៥ វិញគ្រោងនឹងចាក់បញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ ក្នុងនោះ តារាស្រី Imelda Staunton នឹងដើរតួជាម្ចាស់ក្សត្រី Elizabeth តារាសម្ដែងលោក Jonathan Pryce នឹងសម្តែងជាព្រះអង្គម្ចាស់ Philip លោក Dominic West នឹងសម្តែងជាព្រះអង្គម្ចាស់ Charles និង Elizabeth Debicki សម្តែងជាព្រះនាង Diana ។

ដោយឡែក រឿង “The Crown” រដូវកាលទី៦ បច្ចុប្បន្នបានផ្អាកការផលិតបណ្ដោះអាសន្ន ដោយសារការសោយទិវង្គតរបស់ម្ចាស់ក្សត្រី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Nicki Minaj ខឹងសម្បារលើអ្នកសរសេរប្លុកម្នាក់ រឿងបរិហារកេរ្ត៍នាងថាជាមនុស្សញៀនថ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


