KPT+
ព្រះរាជជីវប្រវត្តិម្ចាស់ក្សត្រិយានី Elizabeth ទី២, ព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតរបស់ ចក្រភពអង់គ្លេស (មានវីដេអូ)
ព្រះបរមរាជវាំង Buckingham បានប្រកាសថា ម្ចាស់ក្សត្រិយានី Elizabeth ទី២ បានសោយទិវង្គតក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។ រជ្ជកាលរបស់ទ្រង់មានរយៈពេល ៧០ ឆ្នាំ ដែលធ្វើឲ្យព្រះនាងក្លាយជាស្តេចគ្រងរាជសម្បត្តិរបស់ចក្រភពអង់គ្លេស យូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

ព្រះនាង Elizabeth Alexandra Mary ប្រសូតក្នុងឆ្នាំ១៩២៦ ហើយបានឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ ក្នុងព្រះជន្មាយុ ២៥ព្រះវស្សាបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាគឺ ស្តេច George ទី៦។
ព្រះនាងប្រសូតក្នុងតំបន់ Mayfair កណ្តាលទីក្រុងឡុងដ៍ មានព្រះបិតាព្រះនាម George ទី៦ និងព្រះមាតាព្រះនាម Elizabeth។

ព្រះនាងមានព្រះជន្មត្រឹមតែ ១៣ ព្រះវស្សាប៉ុណ្ណោះនៅពេលផ្ទុះសង្រ្គាមលោកលើកទីពីរហើយត្រូវបានជម្លៀសចេញពីរាជធានី។ ក្នុងឆ្នាំ១៩៤៥ នៅព្រះជន្ម ១៨ព្រះវស្សា ព្រះនាងបានចុះឈ្មោះនៅក្នុងសេវាកម្មដែនដីជំនួយ (ATS) ដែលជាសាខានារីរបស់កងទ័ពចក្រភពអង់គ្លេសក្នុងអំឡុងពេលសង្រ្គាម ហើយបានបម្រើរហូតដល់ចុងបញ្ចប់នៃជម្លោះ។
នៅឆ្នាំ ១៩៤៧ ព្រះនាងបានរៀបអភិសេកជាមួយព្រះអង្គ Philip Mountbatten ដែលជាអតីតព្រះអង្គម្ចាស់នៃប្រទេសក្រិក និងដាណឺម៉ាក។ ព្រះមហាក្សត្រិយានី និងព្រះស្វាមី ដែលសោយទិវង្គតក្នុងព្រះជន្មាយុ៩៩ព្រះវស្សា ក្នុងខែមេសា ឆ្នាំ២០២១ មានបុត្រ៤អង្គគឺ Charles, Anne, Andrew និង Edward ហើយមានព្រះរាជនត្តា៨អង្គ។

ការឡើងគ្រងរាជ្យរបស់ព្រះនាង Elizabeth នៅថ្ងៃទី២ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវបានទស្សនាដោយមនុស្សចំនួន២៧លាននាក់នៅត្រឹមតែក្នុងចក្រភពអង់គ្លេស ហើយត្រូវបានគេចាត់ទុកថា ជាសារសំខាន់ក្នុងការជំរុញប្រជាប្រិយភាពរបស់ទូរទស្សន៍នៅក្នុងប្រទេស។ គ្រាន់តែព្រឹត្តិការណ៍នេះ ចំនួនអាជ្ញាប័ណ្ណទូរទស្សន៍នៅចក្រភពអង់គ្លេសបានកើនឡើងដល់បីលាន។ នោះជាលើកទីមួយហើយដែលពិធីឡើងគ្រងរាជ្យត្រូវបាន ផ្សាយតាមទូរទស្សន៍។

បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតា ព្រះនាង Elizabeth បានក្លាយជារាជាធិបតេយ្យ មិនត្រឹមតែនៅចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែក៏នៅប្រទេសឯករាជ្យចំនួនប្រាំមួយផ្សេងទៀតផងដែរដូចជា កាណាដា អូស្ត្រាលី នូវែលសេឡង់ អាហ្វ្រិកខាងត្បូង ប៉ាគីស្ថាន និងស៊ីឡន (ស្រីលង្កា) ព្រមទាំងជាប្រមុខនៃ Commonwealth។ ទោះនៅពេលដែលមរតកអាណាចក្រត្រូវធ្លាក់ចុះក៏ដោយ ចក្រភពអង់គ្លេសនៅតែគ្រប់គ្រងទឹកដីជាង៧០នៅក្រៅប្រទេស។ ក្នុងឆ្នាំ២០២២ ព្រះមហាក្សត្រិយានីនៅតែជាប្រមុខរដ្ឋសម្រាប់ប្រទេសចំនួន១៥រួមទាំងចក្រភពអង់គ្លេសផងដែរ។
ព្រឹត្តិការណ៍ធំៗដែលកើតឡើងក្នុងរជ្ជកាលរបស់ព្រះនាងមានដូចជា ការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស, ការដកខ្លួនចេញពីសហភាពអឺរ៉ុប និងការផ្លាស់ប្តូរនយោបាយសំខាន់ៗដូចជាការវិវឌ្ឍន៍នៃអំណាចនៅក្នុងចក្រភពអង់គ្លេស និងបញ្ហានៅអៀរឡង់ខាងជើងជាដើម។

បងប្អូនជីដូនមួយរបស់ព្រះមហាក្សត្រិយានី គឺព្រះអង្គ Louis Mountbatten ត្រូវបានសម្លាប់ក្នុងឆ្នាំ ១៩៧៩ រួមជាមួយមនុស្សបីនាក់ទៀត នៅពេលដែលគ្រាប់បែក IRA បានបំផ្ទុះព្រះទីន័ងនាវារបស់ទ្រង់នៅឯឆ្នេរសមុទ្រ Co. Sligo ក្នុងប្រទេសអៀរឡង់។
ក្នុងនាមជាប្រមុខរដ្ឋ មហាក្សត្រិយានី Elizabeth ត្រូវបានបម្រើដោយនាយករដ្ឋមន្ត្រីចំនួន ១៥ រូប ដែលដំបូងគេគឺលោក Sir Winston Churchill និងចុងក្រោយគឺលោកស្រី Liz Truss។
ការសោយទិវង្គតរបស់មហាក្សត្រិយានី Elizabeth បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះនាងតែងតាំងលោកស្រី Truss ជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មហាក្ស ត្រិយានី Elizabeth ទី២ សោយទិវង្គត ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ
-
សុខភាព៧ ថ្ងៃ មុន
ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកលេងអ៊ីនធឺរណិតទាមទារឱ្យក្រុមតារាស្រីស្អាត ចេញមុខសុំទោស Bella
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កសិករបង្ហើបចំណីម្យ៉ាងចិញ្ចឹមមាន់ទាឆាប់ធំ ហើយមានរសជាតិដូចមាន់ស្រែសុទ្ធៗ
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
សម្លាប់កូនអាយុ ៤ ឆ្នាំ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ