ព័ត៌មានអន្ដរជាតិ
ហាងកាហ្វេជាប់ផ្លូវរថភ្លើងដ៏ល្បី នៅវៀតណាម ត្រូវបញ្ជាឲ្យបិទ ថ្ងៃស្អែកនេះ
សង្កាត់ Hoan Kiem និយាយថា ថ្ងៃទី១៧ខែកញ្ញាស្អែកនេះ ខ្លួននឹងបិទ និងដកហូតអាជ្ញាប័ណ្ណហាងកាហ្វេទាំងអស់ ដែលបន្តលក់តម្រៀបជួរតាមផ្លូវរថភ្លើង ដោយសារបញ្ហាសុវត្ថិភាព។

ចំណុចខ្លះនៅតាមបណ្តោយផ្លូវរថភ្លើង Ha Noi-Dong Dang បានទទួលការពេញនិយមពីសំណាក់ភ្ញៀវទេសចរបរទេស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យ៉ាងណាក្តី ប្រជាប្រិយភាពរបស់កន្លែងនេះ ក៏បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពផងដែរ។ សញ្ញាព្រមានមានជាភាសាវៀតណាម និងអង់គ្លេស ត្រូវបានដំឡើងនៅទីនោះ។

នាង Nguyen Thi Huong ដែលជាអ្នកស្រុក Dien Bien Phu គិតថា នេះជាគំនិតល្អ ហើយស្វាគមន៍ចំពោះវិធានការនេះ ដើម្បីបង្កើនសុវត្ថិភាព។
ទីតាំងដែលធ្លាប់តែមានមនុស្សច្រើនកុះករ បានប្រែក្លាយទៅជាទីស្ងាត់ជ្រងំ បន្ទាប់ពីការបញ្ជាឲ្យបិទ។

គួរបញ្ជាក់ថា កន្លែងនេះ ត្រូវបានបញ្ជាឲ្យបិទម្តងហើយកាលពីចុងឆ្នាំ២០១៩ ប៉ុន្តែបន្ទាប់ពីវៀតណាម បើកប្រទេសឡើងវិញក្នុងខែមីនាឆ្នាំនេះ ក្រោយបិទព្រំដែនរយៈពេលពីរឆ្នាំ, ហាងកាហ្វេទាំងនោះក៏បើកឡើងវិញផងដែរ ហើយអ្នកទេសចរបរទេសបានសម្រុកទៅផ្លូវរថភ្លើង ជាថ្មីម្តងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿង ទាំងនេះ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ