សុខភាព
កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿងទាំងនេះ
គ្រប់គ្នាប្រាកដជាដឹងខ្លះហើយពីប្រយោជន៍របស់កាហ្វេ ដែលមិនត្រឹមតែជាភេសជ្ជៈមួយពេញនិយម តែកាហ្វេថែមទាំងផ្តល់គុណសម្បត្តិមួយចំនួនដល់រាងកាយទៀតផង។ ថ្មីៗនេះ ការស្រាវជ្រាវមួយធ្វើឡើងនៅប្រទេសសិង្ហបុរីបានបង្ហាញនូវហេតុផលមួយ ថាកាហ្វេជួយឱ្យអ្នកធាត់ស្រកទម្ងន់ដោយសារភេសជ្ជៈនេះ។

ការស្រាវជ្រាវដោយក្រុមការងារសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បានសិក្សាពិនិត្យលើឥទ្ធិពលកាហ្វេទៅលើរាងកាយ ដោយបានតាមដានលើការទទួលទានកាហ្វេរបស់អ្នកស្ម័គ្រចិត្ត១២៦នាក់នៅប្រទេសសិង្ហបុរី ដែលពួកគេទាំងនោះ ភាគច្រើនជាអ្នកមានបញ្ហាធាត់លើសទម្ងន់។
ក្នុងការតាមដានរយៈពេល៦ខែ អ្នកស្រាវជ្រាវបានរកឃើញថា ទម្ងន់ជាសរុបរបស់អ្នកស្ម័គ្រចិត្តបានស្រកប្រមាណ៤ភាគរយ ពិសេសលើអ្នកដែលបានទទួលទានកាហ្វេប្រមាណ៤ពែង ក្នុងរបបអាហារប្រចាំថ្ងៃ។

ជាមួយលទ្ធផលនេះ លោក Derrick Johnston វេជ្ជបណ្ឌិតដែលដឹកនាំការស្រាវជ្រាវ បានឱ្យដឹងថា ការណ៍ដែលកាហ្វេបានជួយឱ្យរាងកាយមនុស្សស្រកទម្ងន់ នោះក៏ព្រោះសារធាតុកាហ្វេអ៊ីន បានជួយជំរុញប្រតិកម្មរំលាយអាហារក្នុងរាងកាយ ដែលជាហេតុនាំឱ្យធាតុកាល់ឡូរីក្នុងខ្លួន ត្រូវបានដុតរំលាយច្រើនគួរឱ្យកត់សម្គាល់។
ទោះជាយ៉ាងណា លោក Connie Diekman អ្នកជំនាញផ្នែកអាហារូបត្ថម្ភនៃវិទ្យាស្ថានស្រាវជ្រាវពីរបបអាហារនៃសហរដ្ឋអាមេរិក បានលើកឡើងថា លោកទទួលស្គាល់ថាកាហ្វេពិតជាជួយដល់ការសម្រកទម្ងន់ពិតមែន ប៉ុន្តែការទទួលទានកាហ្វេច្រើន ពិសេសក្នុងបរិមាណកាហ្វេ៤ពែង ដូចករណីខាងលើ អាចបង្កឥទ្ធិពលមួយចំនួនដល់រាងកាយផងដែរ ដូចជា ឈឺក្បាល បេះដូងលោតញាប់ ឈឺក្រពះ ជាដើម។

ផ្អែកតាមការស្រាវជ្រាវមុនៗ បានបង្ហាញស្រដៀងគ្នាថា ការទទួលទានកាហ្វេក្នុងបរិមាណត្រឹមតែ ១-២ពែងក្នុង១ថ្ងៃ គឺល្មមគ្រប់គ្រាន់ដែលផ្តល់ប្រយោជន៍ឱ្យរាងកាយ ហើយកាហ្វេនឹងជំរុញប្រសិទ្ធិភាពបន្ថែម សម្រាប់អ្នកចង់ស្រកគីឡូដោយការហាត់ប្រាណ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដឹងអត់! ផឹកកាហ្វេពេលព្រឹកជួយដុតបំផ្លាញជាតិខ្លាញ់បានល្អ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


