សេដ្ឋកិច្ច
ស្វែងយល់ពីភេសជ្ជៈម៉ាឆាឡាតេ ដែលកំពុងពេញនិយមសម្រាប់យុវជនកម្ពុជា
បច្ចុប្បន្នគេសង្កេតឃើញថា ប្រភេទភេសជ្ជៈម៉ាឆាឡាតេ Matchalate ហាក់ជាទីពេញនិយមសម្រាប់អ្នកទទួលទានពិសេសគឺយុវជននៅកម្ពុជានារយៈពេលចុងក្រោយនេះ។ តើភេសជ្ជៈប្រភេទនេះមានរសជាតិឆ្ងាញ់យ៉ាងណា និងមានដើមកំណើតមកពីប្រទេសណាទើបធ្វើឱ្យមនុស្សទូទៅចូលចិត្តទទួលទានវាបែបនេះ?

គួរឱ្យដឹងថា ម្សៅម៉ាឆា (Matcha) មានប្រភពដើមមកពីប្រទេសចិន ដែលត្រូវបានបង្កើតឡើងតាំងពីសម័យរាជវង្សស៊ុយ (Sui Dynasty) និងថាង (Tang Dynasty)។
ទោះជាយ៉ាងណាក៏ដោយ វប្បធម៌នៃការផលិត និងប្រើប្រាស់តែម៉ាឆាបានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនទៅវិញ ដែលធ្វើឱ្យជប៉ុនក្លាយជាប្រភពដ៏ល្បីល្បាញបំផុត នៃម្សៅម៉ាឆាដែលមានគុណភាពខ្ពស់នាពេលបច្ចុប្បន្ន។
អ្នកស្រី អុន តាំងអេង ម្ចាស់ហាង «តោះកាហ្វេ» ស្ថិតនៅម្ដុំទួលទំពូង រាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី ថា ប្រភេទម្សៅម៉ាឆានេះ គឺមានប្រភពមកពីប្រទេសជប៉ុន ប៉ុន្តែដើមកំណើតពិតប្រាកដគឺមកពីប្រទេសចិនដែលនៅទីនោះគេតែងតែនិយមយកម្សៅ Matcha ទៅឆុងជាមួយទឹកក្ដៅ ឬឆុងលាយជាមួយទឹកដោះគោស្រស់សម្រាប់ទទួលទានវាជាប្រចាំថ្ងៃ។


ដោយឡែក សម្រាប់ភេសជ្ជៈ ម៉ាឆាឡាតេ នៅក្នុងប្រទសកម្ពុជាវិញ អ្នកស្រី អុន តាំងអេង បានបញ្ជាក់ថា អតិថិជនរបស់អ្នកស្រី ច្រើននិយមទទួលទានភេសជ្ជៈនេះលាយជាមួយទឹកដោះគោស្រស់ ពួកគេច្រើនជាសិស្ស និស្សិត ពិសេសគឺយុវជន ដែលដឹងច្បាស់ថា ម៉ាឆាឡាតេ វាជួយដល់សុខភាពបានច្រើន ដូចជា៖ ជួយរក្សាទម្ងន់មិនឱ្យឡើងគីឡូ ជួយឱ្យស្បែកភ្លឺថ្លាបានមួយកម្រិតទៀតផងដែរ។
ម្ចាស់ហាងកាហ្វេរូបនេះ បានឱ្យដឹងទៀតដែរថា ប្រភេទភេសជ្ជៈ ឬម្សៅម៉ាឆា វាអាចមានប្រសិទ្ធិភាពខ្ពស់ទៅបាន ក៏អាស្រ័យទៅលើការជ្រើសរើសម្សៅដែលមានគុណភាពល្អចេញពីប្រទេសជប៉ុន និងចិនដែលប្រទេសទាំងពីរនេះជាស្ថាបនិកនៃការបង្កើតម្សៅនេះឡើងមក ខណៈអ្នកស្រី អុន តាំងអេង ថា ម្សៅម៉ាឆានៅតាមបណ្ដាហាងកាហ្វេខ្លះ ច្រើនតែទិញពីប្រទេសជិតខាង ដោយសារតែតម្លៃក៏រៀងធូរថ្លៃជាងផលិតផលដែលនាំពីប្រទេសជប៉ុន និងចិនផងដែរ។
សម្រាប់ពេលបច្ចុប្បន្ន ហាងកាហ្វេរបស់អ្នកស្រី អុន តាំងអេង ចាប់ពេលម៉ោង៦ព្រឹក ដល់ម៉ោង ៩យប់អាចលក់ភេសជ្ជៈចម្រុះ ដែលមានកាហ្វេ និងម៉ាឆាឡាតេ ជូនអតិថិជនបានជាង១០០កែវ ក្នុងមួយថ្ងៃផងដែរ៕


អត្ថបទ ៖ សួស សិត
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


