ព័ត៌មានជាតិ
ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរជាង ៨ពាន់នាក់ ថ្ងៃភ្ជុំបិណ្ឌ
(ស្វាយរៀង): ភ្ញៀវទេសចរជាង ៨ពាន់នាក់ បានដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នៅទូទាំងខេត្តស្វាយរៀង មានដូចជា តាមទីវត្តអារាម រមណីយដ្ឋាន អាងហែលទឹក និងគោលដៅទេសចរណ៍នានា រយៈពេលបីថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី២៤-២៥- ២៦ ខែកញ្ញា ឆ្នាំ២០២២ មានប្រមាណ ៨,៣៦៨នាក់ ស្រី ៣,៧២៦នាក់។
នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ អាជ្ញាធរ ក៏បានដាក់ពង្រាយកម្លាំង ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរ ដែលមកកម្សាន្តនៅក្នុងខេត្តស្វាយរៀងនាឱកាសនេះ។
ខេត្តស្វាយរៀង មានតំបន់ទេសចរណ៍ចំនួន៥កន្លែង ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ និងតែងតែទៅលេងកម្សាន្ត រួមមាន៖
ទី១៖ រមណីយដ្ឋានប្រាសាទព្រៃបាសាក់៖ ព្រៃបាសាក់ ឬព្រៃប្រាសាទ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានចម្ងាយ ៨.៥គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង។
ទី២៖ ប្រាសាទជីហោ៖ ប្រសាទជីហោ គឺជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង ស្ថិតនៅតំបន់ឦសាននៃទីរួមខេត្តស្វាយរៀង ចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ។
ទី៣៖ រមណីយដ្ឋានធម្មជាតិព្រៃគគីរ៖ ព្រៃគគីរ គឺជារមនីយដ្ឋានធម្មជាតិដែលសម្បូរទៅដោយដើមគគីរជាច្រើនដើមដុះព័ទ្ធជុំវិញ មានទីតាំងស្ថិតនៅក្នុងបរិវេណ សហគមន៍ ព្រៃឈើចម្ការកូនគគីរ ក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងចម្ងាយ ៣២គីឡូម៉េត្រពីទីរួមខេត្តស្វាយរៀង។ ភ្ញៀវទេសចរអាចធ្វើដំណើរ ទៅទីនោះបានដោយចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។
ទី៤៖ រមណីដ្ឋានធម្មជាតិទឹកវិល៖ ទឹកវិល គឺជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង មានចម្ងាយប្រមាណ ៤២គីឡូ ម៉ែត្រ ពីទីរួមខេត្តស្វាយរៀង។ទឹកវិលជាទំនប់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឲ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាព ដ៏ខៀវស្រងាត់ ជុំវិញបឹងនេះ និងមានខ្ចុះសម្រាប់ភ្លៀវសម្រាក់ពិសារអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់បែបធម្មជាតិ។ ពីមួយថ្ងៃទៅមួយថ្ងៃរមណីដ្ឋាននោះ ទទួលភ្ញៀវ ទេសចរណ៍ អញ្ជើញមកកម្សាន្តច្រើនគួរសម។
ទី៥៖ ស្ពានព្រែកត្នោត គឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃមួយដែលខណ្ឌព្រំប្រទល់គ្នាដោយព្រែកត្នោត និងតភ្ជាប់គ្នាដោយស្ពានត្នោត (ពីមុនស្ពានឈើ បច្ចុប្បន្ន ស្ពានដែកបេឡេ)។ ដោយភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងស្វាយរៀងឆ្ពោះទៅទិសខាងលិច តាមផ្លូវជាតិលេខ១ គឺស្ថិតនៅខាងត្បូងសាកលវិទ្យាល័យស្វាយរៀង ចម្ងាយប្រមាណជាង ២គីឡូម៉ែត្រ ហើយទីតាំងនេះគឺស្ថិតនៅត្រើយខាងជើងក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ឬអាចធ្វើដំណើរតាមផ្លូវលំលេខ ៣១៤B ខាងលិច ក្រុងស្វាយរៀងប្រហែល ៤គីឡូម៉ែត្រ ទីតាំងនេះគឺនៅត្រើយខាងត្បូង ស្ថិតក្នុងភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំដូចគ្នាផងដែរ៕
ដោយ:ភក្ដី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


