Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងស្វាយរៀង ចុះអប់រំណែនាំអាជីវករលក់ដូរនៅមាត់ទន្លេវ៉ៃគោ ចូលរួមថែរក្សាបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

បានផុស

នៅ


ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ជួន ចាន់ឬទ្ធី អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់បងប្អូនអាជីវករ ដែលកំពុងប្រកបរបរលក់ដូរនៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ឱ្យចូលរួមសម្អាតអនាម័យបរិស្ថាន និងវេចខ្ចប់កាកសំណល់ សំរាម ដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សកម្មភាពចុះណែនាំនេះ មានការអញ្ជើញចូលរួមសហការពីសំណាក់ មន្ទីរបរិស្ថានខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងការចុះពិនិត្យនេះ លោកអភិបាលរងក្រុង បានដើរជួបសំណេះសំណាលផ្ទាល់ជាមួយអាជីវករលក់ដូរចំណីអាហារ ភេសជ្ជៈ និងអ្នកលក់ផ្លែឈើចល័ត ដោយបានពន្យល់ណែនាំអំពីសារៈសំខាន់នៃបរិស្ថាន និងសោភ័ណភាពទីក្រុង។

លោកអភិបាលរងក្រុង បានសង្កត់ធ្ងន់ថា តំបន់មាត់ទន្លេវ៉ៃគោ គឺជាបេះដូង និងជាកន្លែងលំហែកាយដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង ក៏ដូចជាភ្ញៀវទេសចរមកពីក្រៅតំបន់ ដូច្នេះការរក្សាបាននូវភាពស្អាត គ្មានសំរាម គឺជារឿងចាំបាច់ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់។
 

អាជ្ញាធរក្រុង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជីវករទាំងអស់ ត្រូវប្រមូលសម្អាតអនាម័យនៅជុំវិញទីតាំងលក់ដូររបស់ខ្លួនឱ្យបានស្អាតល្អជាប្រចាំ ក្រោយពេលបញ្ចប់ការលក់ដូរជារៀងរាល់ថ្ងៃ។ ព្រមទាំងវេចខ្ចប់សំណល់ឱ្យបានជិតល្អ និងយកទៅដាក់ក្នុងធុងសំរាមដែលអាជ្ញាធរបានរៀបចំជូន ជៀសវាងការបោះចោលពាសវាលពាសកាល ឬទម្លាក់ចូលទៅក្នុងទឹកទន្លេ និងគុម្ពោតព្រៃ។ លើសពីនេះ ត្រូវរួមគ្នាកសាងទម្លាប់រស់នៅស្អាត ដើម្បីទាក់ទាញអតិថិជនមកគាំទ្រកាន់តែច្រើន ដែលជាការរួមចំណែកលើកកម្ពស់ជីវភាពផង និងលើកមុខមាត់ក្រុងស្វាយរៀងផងដែរ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម