ព័ត៌មានអន្ដរជាតិ
លោកខាងលិចគាំទ្របន្តសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ឯប្រទេសអឺរ៉ុបមួយនេះចង់បានសន្តិភាព
នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាននិយាយ អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាកាលពីថ្ងៃអង្គារថា ប្រទេសលោកខាងលិចគឺគាំទ្រដល់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈហុងគ្រីគឺចង់បានសន្តិភាព ។

លោក Orban បាននិយាយថា “បច្ចុប្បន្នលោកខាងលិចពេញចិត្តនឹងសង្រ្គាម ហើយហុងគ្រីគឺអនុគ្រោះដល់សន្តិភាព ។ យើងទាមទារឲ្យមានបទឈប់បាញ់ និងកិច្ចចរចាសន្តិភាពជាបន្ទាន់ ជំនួសឲ្យការបន្ត និងធ្វើឲ្យសង្រ្គាមកាន់តែធ្លាក់ចូលជ្រៅ” ។
លោកនាយករដ្ឋមន្ត្រីបាននិយាយទៀតថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងអូសបន្លាយពេល ដោយសារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគាំទ្រអ៊ុយក្រែនដោយផ្ដល់សព្វាវុធ និងសម្ភារៈ ខណៈដែលទុនបម្រុងរបស់រុស្ស៊ីក៏គឺគ្មានដែនកំណត់ទាំងមនុស្ស និងអាវុធ ។

ទន្ទឹមនោះ លោក Orban ក៏បានរិះគន់ទណ្ឌកម្មដែលដាក់លើរុស្ស៊ីផងដែរ ហើយបានអះអាងថា ប្រសិនបើទណ្ឌកម្មត្រូវបានដកចេញនោះ តម្លៃថាមពល និងអតិផរណានឹងធ្លាក់ចុះពាក់កណ្តាល ។
ជាចុងក្រោយលោក Orban បានឲ្យដឹងបន្ថែមថា ការដាក់ទណ្ឌកម្មមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីនោះទេ ផ្ទុយទៅវិញ ពលរដ្ឋអឺរ៉ុបឯណោះទេដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ ពោលរុស្ស៊ីរកបាន ១៥៨ ពាន់លានដុល្លារពីការនាំចេញថាមពល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដោយសារតែតម្លៃថាមពលកើនឡើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ សម្ព័ន្ធមិត្តលោក ពូទីន ប្រាប់ជំហរប្រើអាវុធនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


