ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តលោក ពូទីន ប្រាប់ជំហរប្រើអាវុធនុយក្លេអ៊ែរ
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ទីក្រុងមូស្គូមានសិទ្ធិប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន ប្រសិនបើមានករណីណាមួយហួសពីដែនកំណត់របស់ខ្លួន ។

លោក Medvedev បញ្ចាក់ថា “ជំហរការពារខ្លួននេះគឺប្រាកដ ច្បាស់លាស់ ហើយនេះមិនមែនជាការបំភាន់នោះទេខណៈសុន្ទរកថាបែបនេះក៏ត្រូវបានលោក ពូទីន លើកឡើងផងដែរកាលពីសប្តាហ៍មុន” ។
លោក Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីក៏បានព្រមានដែរថា ទីក្រុងមូស្គូមានសិទ្ធិឆ្លើយតបដោយគ្មានការពិគ្រោះយោបល់ច្រើនឡើយ នៅពេលដែលភាពតានតឹងកើនឡើងជាមួយលោកខាងលិចជុំវិញការបោះឆ្នោតប្រជាមតិដែលធ្វើឡើងនៅក្នុងតំបន់ធំៗនៃទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ។

គួរបញ្ជាក់ថា លោក Medvedev ដែលជាសម្ព័ន្ធមិត្តរបស់លោក ពូទីន គឺជាឥស្សរជនដ៏ចម្រូងចម្រាសក្នុងនយោបាយរុស្ស៊ី ដែលតែងតែចេញសេចក្តីថ្លែងការណ៍យ៉ាងចាស់ដៃអំពីលោកខាងលិច និងអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


