Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការមីយ៉ាន់ម៉ារកឃើញករណីថ្មីលើលោកស្រី អ៊ុងសាន ស៊ូជី និងកាត់​ទោសឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំទៀត

បានផុស

នៅ

មេដឹកនាំជាប់ឆ្នោតរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភលើច្បាប់សន្តិសុខសម្ងាត់រដ្ឋ និងត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ក្រៅពីលោកស្រី អ៊ុងសាន ស៊ូជី ក្នុងនោះទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រីគឺលោក Sean Turnell ដែលជាជនជាតិអូស្ត្រាលីក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធផងដែរ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំដូចគ្នា ។

ទោះយ៉ាងណាទាំងលោកស្រី ស៊ូជី និងលោក Turnell ដែលសុទ្ធតែ​មាន​អាយុ ៧៧ ឆ្នាំ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ក្នុង​រឿង​ក្តី​នេះ ​នៅពេលដែលអ្នកទាំងពីរ​ផ្តល់​សក្ខីកម្ម​កាលពី​ខែ​សីហាកន្លងទៅ ។

គួរបញ្ជាក់ថា កន្លងមកអ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំរួចមកហើយនៅក្នុងករណីផ្សេងៗទៀត ដែលត្រូវបានគេមើលឃើញថា យោធាមីយ៉ាន់ម៉ាមានបំណងមិនឲ្យលោកស្រីវិលត្រឡប់មកកាន់អំណាចនៅក្នុងប្រទេសដែលលោកស្រីនៅតែមានប្រជាប្រិយភាពខ្លាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ជប៉ុន ផ្អាកកម្មវិធីបណ្ដុះបណ្ដាលដល់យោធា មីយ៉ាន់ម៉ា ក្រោយការប្រហារ​ជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម