Connect with us

ព័ត៌មានជាតិ

ផ្លូវមួយខ្សែឆ្លងកាត់ ៣ ភូមិ នៅ​ស្រុក​ត្រាំក្រក់ ពិបាកធ្វើដំណើរជាង ១០ ឆ្នាំមកហើយ

បានផុស

នៅ

ផ្លូវមួយខ្សែឆ្លងកាត់ភូមិចំនួន៣ ក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ រងការខូចខាតយ៉ាងដំណំក្នុងរដូវវស្សានេះ។
មិនថា រដូវប្រាំង ឬរដូវវស្សានោះទេ ផ្លូវមួយខ្សែមានប្រវែងជាង ៣ គីឡូម៉ែត្រ ដែលឆ្លងកាត់ភូមិត្រពាំងព្រីង ភូមិអង្គរគី និងភូមិខ្នា ត្រូវបានប្រជាពលរដ្ឋរអ៊ូរទាំគ្រប់ៗគ្នាថា ពិបាកធ្វើដំណើរណាស់ រដូវប្រាំងដីហុយ គ្រលុកធំៗ រដូវវស្សាដក់ទឹកភក់ជ្រាំសឹងគ្រប់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រជាពលរដ្ឋលើកឡើងថា កន្លងមកគ្រូចៅអធិការវត្តអង្គខ្នារក៏ដូចជាប្រជាពលរដ្ឋបានរៃលុយគ្នាទិញដីចាក់រាល់ៗឆ្នាំ តែនៅមិនអាចធ្វើឲ្យល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ កម្មកររោងចក្រ និងសិស្សានុសិស្សធ្វើដំណើរ។

ប្រជាពលរដ្ឋ​ក៏​លើក​ជា​ចម្ងល់​រាល់ឆ្នាំឃើញតែដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ធ្វើផ្លូវ ជួសជុលផ្លូវ ហេតុដូចម្តេចបាន​ជា​ផ្លូវមួយខ្សែនេះ ដែលមានប្រជាពលរដ្ឋប្រើប្រាស់រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ទុកឲ្យខូចមិនជួសជុល ពិបាកធ្វើដំណើរជាង១០ឆ្នាំមកហើយ។

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម