ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ចុះសំណេះសំណាលឧបត្ថម្ភលើកទឹកចិត្តក្រុមកីឡាករទូកង មុនចេញប្រកួត នៅខេត្តកំពង់ចាម
កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវពោង និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូកង ចំនួន ០៥ ទូក មកពីបណ្ដាវត្តនានា នៅបរិវេណវត្តរការធំ ក្នុងឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទូកង ទាំង ០៥ ទូក នឹងត្រូវចេញទៅប្រកួតនៅខេត្តកំពង់ចាម ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប តាំងពិព័រណ៍ “ភូមិមួយផលិតផលមួយ ” ខេត្តកំពង់ចាម ថ្ងៃចេញព្រះវស្សា រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា អស់រយៈពេល ២ ឆ្នាំមកហើយ ដែលយើងមិនបានអុំទូក ង ដោយសារតែយើងរងនូវវិបត្តិជំងឺឆ្លងកូវីដ-១៩។ ប៉ុន្តែក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្ត្រស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នា រៀបចំពិធីប្រណាំងទូក ង តាមទម្លាប់ប្រពៃណី តាមបណ្ដាខេត្ត-ក្រុងនានាឡើងវិញនាពេលនេះ ជាពិសេសធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបណ្ឌិត អភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកពាក្យថា អរគុណសន្តិភាព ដាក់ជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នាជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំគ្នាមកប្រារព្ធពិធីអុំទូកបែបនេះបាននោះឡើយ។

លោកបណ្ឌិត ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវតែជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ របស់យើង មានតែលោកមេភូមិ មេឃុំរបស់យើងទេ ដែលគាត់ដឹងពីសុខទុក្ខលំបាករបស់បងប្អូនមុនគេ ទើបគាត់រាយការណ៍ទៅរដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្ត ចាត់ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះមកជួយបងប្អូនទាន់ពេលវេលាបាន។

សូមជម្រាបថា ទូកងទាំង ០៥ ចំណុះ ៧៥ នាក់ដូចគ្នា រួមមាន ៖
១-ទូក”ព្រះខ័នពេជ្រ” (វត្តច័ន្ទគាមុនី) ,២-ទូក“អម្ពវ័នធីតារចនាមានជ័យ “ (វត្តអម្ពវ័នជំនីក) ,៣-ទូក”រកាខ្នុរសែនជ័យសិរីឧត្តម” (វត្តហ្លួងរកាខ្នុរ) ,៤-ទូក”មហាគ្រុឌ”(វត្តនាគវ័ន ) ,៥-ទូក “នាគវន្ត” (វត្តនាគវន្ត)៕
អត្ថបទ ៖ សាន វិឡែម








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ