KPT+
មានអារម្មណ៍បែបណា ពេលឃើញអក្ខរា និស្សិតស្រីជ័យលាភីពិការភ្នែក សួររករូបថតខ្លួន បែបនេះ?
និស្សិតស្រីពិការភ្នែកជ័យលាភីមួយរូប នៅរសៀលថ្ងៃទី៩ ខែតុលានេះ បានស្វែងសួររករូបថតរបស់ខ្លួន បន្ទាប់ពីនាងទទួលទទួលសញ្ញាបត្រ បរិញ្ញាបត្រ កាលពីចុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។

អ្នកនាង ទ្រី រតនី បានផ្ញើសារ Telegram ទំនងជាសួរមិត្តរួមថ្នាក់ថា៖ “មានរូបថតខ្ញុំ ឬអត់បង? បើមានសូមជួយផ្ញើមក account ផ្ទាល់ខ្លួនរបស់ខ្ញុំផង។ ដោយសារតែខ្ញុំពីការភ្នែក មើលមិនឃើញរូបថតដែលបងផ្ញើចូលក្នុងគ្រុបនោះទេ។ មិនដឹងថា មានរូបខ្លួនឯង ឬអត់?”។

អ្នកទទួលសំណួរ បានឆ្លើយតបវិញ ព្រមទាំងផ្ញើរូបថតចំនួន ២ ប៉ុស្ដិ៍ ជូននាងភ្លាមៗវិញដែរ។

អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ឈ្មោះ Kay Taingim បានបញ្ជាក់ថា៖ “គាត់តស៊ូណាស់ ប្ដីគាត់ក៏ពិការភ្នែកដូចគ្នាដែរ ហើយគាត់ទាំងពីរនាក់ប្ដីប្រពន្ធសុទ្ធតែបានរៀនសូត្រមានចំណេះដឹងរៀងៗខ្លួន ពិសេសគាត់មានកូនស្រីម្នាក់ស្រស់ស្អាត (បុណ្យវាសនាល្អភ្នែកមិនពិការទេ)”។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង ១៥០៥ អង្គ/នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


