ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម និងវប្បធម៌អាស៊ាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកទឹកចិត្តឲ្យគណៈប្រតិភូអាស៊ានទាំងអស់ ដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី ២៨ នាពេលនេះ ខិតខំធ្វើយ៉ាងណាឲ្យកិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កា។

ការលើកទឹកចិត្តនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូរដ្ឋមន្ត្រី សហគមន៍ សង្គម និងវប្បធម៌អាស៊ាន ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡា នៃប្រទេសព្រុយណេ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី ២៨ នៅក្នុប្រទេសកម្ពុជានាពេលនេះ។

សម្ដេចតេជោ បានបន្តថា អាស៊ាន សរសស្តម្ភចំនួន ៣ គឺទី១. សរសស្តម្ភ សន្តិសុខនយោបាយ, ទី២. សរសស្តម្ភ សហគមន៍សេដ្ឋកិច្ច, និងទី៣. សរសស្តម្ភ សហគមន៍ វប្បធម៌។ សម្រាប់សរសស្តម្ភទី៣នេះ គឺសមាជិកអាស៊ានទាំងអស់ បាននិងកំពុងចូលរួមប្រជុំនាពេលនេះ ដោយសរសស្តម្ភនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យគណៈប្រតិភូទាំងអស់ ប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការ ហើយធ្វើយ៉ាងណាឲ្យកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី ២៨ នាពេលនេះ ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល