កីឡា
ឥណ្ឌូណេស៊ី នឹងរុះរើកីឡដ្ឋានបាល់ទាត់ដែលមានការរត់ជាន់គ្នាស្លាប់មនុស្សជាង ១៣០ នាក់
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jokowi និយាយទៅកាន់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋ បន្ទាប់ពីជំនួបជាមួយ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ថា “កីឡដ្ឋាន Kanjuruhan នៅ Malaang… យើងនឹងកម្ទេចវា ហើយសាងសង់ឡើងវិញតាមស្តង់ដាររបស់ FIFA”។

លោកប្រធានាធិបតី Joko Widodo បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូណេស៊ី នឹងវាយកម្ទេច និងសាងសង់កីឡដ្ឋានបាល់ទាត់ឡើងវិញ ដែលជាកន្លែងមានហេតុការណ៍រត់ជាន់គ្នា និងបានសម្លាប់មនុស្សជាង ១៣០ នាក់ នៅក្នុងខែនេះ ខណៈលោកបានប្ដេជ្ញាថា នឹង “ផ្លាស់ប្ដូរឲ្យបានហ្មត់ចត់” កីឡានៅក្នុងប្រទេសដែលងប់ងុលនឹងបាល់ទាត់។

ការរត់ជាន់គ្នាដ៏សាហាវនេះ បន្ទាប់ពីការប្រកួតលីគ ក្នុងទីក្រុង Malang កាលពីថ្ងៃទី ០១ ខែតុលា ត្រូវបានស្ដីបន្ទោសចំពោះប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងកីឡដ្ឋាន ដែលជាវិធានការគ្រប់គ្រងហ្វូងមនុស្សដែលត្រូវបានហាមឃាត់ដោយ FIFA។

ប្រធានាធិបតី បាននិយាយថា លោកបានយល់ព្រមជាមួយ Infantino លើការផ្លាស់ប្ដូរដ៏សំខាន់ចំពោះរបៀបដែលកីឡានេះត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ លោកបានបន្តថា «យើងបានយល់ព្រមក្នុងការផ្លាស់ប្ដូរបាល់ទាត់ឥណ្ឌូណេស៊ីយ៉ាងហ្មត់ចត់។ “គ្រប់ទិដ្ឋភាព នៃការរៀបចំ… ត្រូវតែផ្អែកលើស្តង់ដាររបស់ FIFA”។
ជំនួបរវាង Jokowi និង Infantino ធ្វើឡើងបន្ទាប់ពីឥណ្ឌូណេស៊ី និង FIFA បានយល់ព្រមបង្កើតក្រុមការងាររួមគ្នាមួយ ក្រោយសោកនាដកម្មពហុកីឡដ្ឋាន ហើយខណៈប្រទេសនេះរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ (FIFA U-20 World Cup) នៅឆ្នាំក្រោយ។ ថ្លែងជាមួយ Jokowi លោក Infantino បាននិយាយថា អាទិភាពទីមួយរបស់ FIFA គឺធានាសុវត្ថិភាពទាំងកីឡាករ និងអ្នកគាំទ្រ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។
លោកបានបន្តថា «នេះគឺជាប្រទេសនិយមបាល់ទាត់ ជាប្រទេសដែលបាល់ទាត់មានមនុស្សចូលចិត្តជាង ១០០ លាននាក់»។ លោក Infantino បាននិយាយថា ស្ថាប័នបាល់ទាត់ពិភពលោក នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីធានាថា កីឡដ្ឋានទាំងអស់ ត្រូវនឹងលក្ខខណ្ឌសុវត្ថិភាព ហើយការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ នឹងដំណើរការយ៉ាងរលូននៅឆ្នាំក្រោយ។
ក្រោមសម្ពាធដើម្បីពន្យល់ពីអ្វីដែលបណ្តាលឲ្យមានគ្រោះមហន្តរាយពហុកីឡដ្ឋានដ៏សាហាវបំផុតមួយរបស់ពិភពលោក ក្រុមស្វែងរកការពិតបង្កើតឡើងដោយរដ្ឋាភិបាលបានចេញផ្សាយរបាយការណ៍កាលពីសប្ដាហ៍មុនដែលសន្និដ្ឋានថា ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក “ហួសហេតុ” និង“ការរើសអើង” គឺជាមូលហេតុនាំមុខគេ នៃការស្លាប់។ ខណៈអ្នកគាំទ្រព្យាយាមចាកចេញពីកីឡដ្ឋាន បន្ទាប់ពីការចាញ់របស់ក្រុមម្ចាស់ផ្ទះ Arema FC ក្រោមថ្វីជើងក្រុមភ្ញៀវ Persebaya Surabaya ពួកគេត្រូវបានគេចាប់បានក្នុងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដោយមានមនុស្សជាច្រើន រួមទាំងអនីតិជនជាង ៤០ នាក់ បានស្លាប់ដោយសារការថប់ដង្ហើម។
របាយការណ៍ក៏បានកំណត់កត្តារួមចំណែកផ្សេងទៀត រួមទាំងកីឡដ្ឋានផ្ទុកទស្សនិកជនលើសសមត្ថភាព ទ្វារចេញចូលត្រូវបានចាក់សោជាដើម។ ក្រុមស្វែងរកការពិត ក៏បាននិយាយផងដែរថា ជាង ៣ ម៉ោង នៃវីដេអូ CCTV ប្រហែល ១ ម៉ោង បន្ទាប់ពីការប្រកួតត្រូវបានលុបចោល ក្រុមការងារបានស្នើសុំឲ្យប៉ូលិសផ្តល់វីដេអូនេះ។ ក្រុមនេះ ក៏បានអំពាវនាវឲ្យប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ីលាលែងពីតំណែងផងដែរ៕
ប្រភព ៖ devdiscourse.com
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


