ជីវិតកម្សាន្ដ
Bella Ranee សង្វាតធ្វើបុណ្យទាន ក្រោយនៅខ្លួនមួយ
តាំងពីប្រកាសខ្លួននៅ Single តារាសម្ដែង Bella Ranee សង្វាតធ្វើបុណ្យទាន ច្រើនៗឡើង ហាក់លែងខ្វល់ខ្វាយរឿងស្នេហា ខណៈប៉ុន្មានថ្ងៃមុននេះនាងទើបតែដង្ហែកឋិនទាន រៃបច្ច័យដើម្បីជួយសាងសង់វត្តមួយកន្លែង គួរឱ្យសរសើរ។

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗ Bella Ranee និងគ្រួសារ បានដង្ហែបុណ្យកឋិនទានសាមគ្គីទៅវត្តមួយក្នុងទីក្រុង បាងកក ដើម្បីរៃអង្គាសថវិកាសាងសង់សាលធម្មសភា។ ក្នុងនោះ Bella បានប្រកាសពីបច្ច័យប្រមូលដែលមានចំនួនសរុបប្រមាណ ១.៧លានបាត។ ទន្ទឹមគ្នាដែរ Bella Ranee បានបង្ហោះរូបខ្លួនឯងជាច្រើនសន្លឹក ដោយស្លៀកពាក់ឈុតប្រពៃណីយ៉ាងសមសួន ទាក់ភ្នែក។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែល Bella Ranee បង្ហោះរូបធ្វើបុណ្យទាន ព្រោះកាលកន្លងទៅនាងធ្លាប់បង្ហាញសកម្មភាពធ្វើបុណ្យជាហូរហែ សូម្បីថ្ងៃឱបោសថសីល នាងក៏តែងតែមានវត្តមាននៅទីវត្តអារ៉ាម មិនសូវអាក់ខានដែរ៕














ប្រែសម្រួល៖ សន្យា
ចុចអាន៖ Ice Apisada បង្អួតរូបថតពពោះជិត ៧ខែ តែទស្សនិកជននាំគ្នាចាប់អារម្មណ៍លើរឿងផ្សេង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


