Connect with us

ជីវិតកម្សាន្ដ

Ice Apisada បង្អួតរូបថតពពោះជិត ៧ខែ តែទស្សនិកជននាំគ្នាចាប់អារម្មណ៍លើរឿងផ្សេង

បានផុស

នៅ

នៅសល់ពេលប្រមាណជាង ២ខែទៀត នឹងសម្រាលកូនដំបូង តារាសម្ដែង Ice Apisada បង្ហោះរូបថតពពោះ ៣សន្លឹក​ បែរជាមិនធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើគភ៌ ប៉ុន្តែនាំគ្នាមកផ្ដោតលើរូបរាងរបស់នាងទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ Ice Apisada បានបង្ហាញរូបភាពរបស់នាងកំពុងមានផ្ទៃពោះ ដែល​នាងពាក់​អាវទ្រនាប់​ពណ៌​ផ្កាឈូកយ៉ាង​សិចស៊ី​។ អមជាមួយរូបថត តារាស្រីរូបនេះ បានសរសេរខេបសិនថា កូនរបស់នាងមានអាយុ ២៧សប្តាហ៍ហើយ ហើយពេលនេះនាងកំពុងត្រៀមខ្លួនធ្វើជាម្ដាយគេ។

បន្ទាប់ពីរូបថតបានចែកចាយលើបណ្ដាញសង្គម មហាជនបែរជាចាប់អារម្មណ៍ទៅលើរូបរាងរបស់ Ice Apisada ទៅវិញ ខណៈនាងកំពុងពពោះកូនក្នុងផ្ទៃដល់ទៅ ៧ខែ ប៉ុន្តែនៅតែអាចថែខ្លួនប្រាណបានស្រស់ស្អាត មើលទៅដងខ្លួននៅតែស្រឡូន ថែមទាំងសិចស៊ីខ្លាំងទៀតផង។ ទោះយ៉ាងណា ក្រៅពីសរសើរសម្រស់ Ice ទស្សនិកជនក៏នាំគ្នាជូនពរនាង និងកូនមានសុខភាពល្អផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយប្រកាសមានផ្ទៃពោះមិនទាន់រៀបការ Ice ត្រូវគេចោទប្រកាន់ថាយកប្ដីគេ

ចុចអាន៖ ឈុតពណ៌ស្វាយចាស់ Mai Davika ត្រូវគេប្រដូច ស្អាតដូចព្រះនាងក្នុងរឿងព្រេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម