ជីវិតកម្សាន្ដ
បាត់មុខពីភាពយន្ត តាមពិត Song Hye Kyo សំងំជាមួយប្រេនធំលំដាប់ពិភពលោក
Song Hye Kyo កំពុងសំងំធ្វើជាទូតសុឆន្ទៈឲ្យប្រេនធំមួយនៃលំដាប់ពិភពលោក បន្ទាប់ពីបាត់មុខពីភាពយន្ត និងកម្មវិធីមួយរយៈធំ ខណៈហ្វេនលាន់មាត់សរសើរសម្រស់នាងស្អាតខ្លាំង។

អតីតតួឯកស្រីក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” រូបនេះបានបង្ហោះរូបលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយលេចវត្តមានឲ្យម៉ាកយីហោល្បី Fendi។ ក្រៅពីយីហោដែលនាងកំពុងត្រូវប៉ាន់នេះ មានម៉ូដឆើតឆាយអស់ស្ចារ្យទាក់ភ្នែកទស្សនិកជន ក្នុងនោះអ្នកគាំទ្រទូទាំងសកលលោក បានបញ្ចេញមតិស្របគ្នាថា Song Hye Kyo នៅតែមានសម្រស់ក្មេងជាងវ័យ មានស្បែកតឹងរលោង បើទោះបីឆ្នាំនេះនាងឈានចូលដល់ ៤០ ឆ្នាំក៏ដោយ។
លើសពីនេះ មហាជនជាច្រើននៅតែនិយាយដដែលៗថា Song Hye Kyo ពិបាកមានអ្នកណាវ៉ាដាច់ណាស់រឿងសម្រស់របស់នាង ខណៈបច្ចុប្បន្ននេះ តារាសម្ដែងរូបនេះ កំពុងតែជោគជ័យក្នុងការធ្វើជាទូតសុឆន្ទៈឲ្យម៉ាក់យីហោធំៗ។

សូមរម្លឹកដែរថា Song Hye Kyo ទទួលបានជោគជ័យ ក្នុងរឿង “Autumn in My Heart” ដោយដើរតួជា Yunក្នុងតួនាទីនេះ នាងត្រូវបានតែងតាំងសម្រាប់ពានរង្វាន់សិល្បៈ Baeksang តារាសម្ដែងថ្មីល្អបំផុត។ យ៉ាងណាមិញទស្សនិកជនកម្ពុជាស្គាល់ឈ្មោះនាងច្បាស់ជាងគេ ក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ឬ full house ដែលនាងដើរតួជាមួយតារាសម្ដែង Rain ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិត ចិន ខឹងសម្បា និងចោទ Won Young ក្រុម IVE ថា លួចវប្បធម៌ពួកគេ (មានវីដេអូ)
ចុចអាន៖តួរឿង “Squid Game” ទម្លាក់ Kim Soo Hyun ក្ដោបយកតំណែង តារាប្រុសស៊ីថ្លៃខ្ពស់បំផុត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


