ព័ត៌មានអន្ដរជាតិ
យោធាអ៊ុយក្រែនថា រុស្ស៊ី ធ្វើជាដកទ័ពចេញពី Kherson ដើម្បីទាក់ទាញកងកម្លាំងកៀវ
លោកស្រី Natalia Humeniuk អ្នកនាំពាក្យយោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្សីកំពុងបង្កើតការបំភាន់ធ្វើជាដកថយពី Kherson ដើម្បីទាក់ទាញកងកម្លាំងអ៊ុយក្រែន ឲ្យចូលរួមប្រយុទ្ធគ្នាតាមដងផ្លូវក្នុងទីក្រុងភាគខាងត្បូង។

លោកស្រី Humeniuk បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនថា កងទ័ពរុស្ស៊ីកំពុង ព្យាយាមយ៉ាងខ្លាំង ក្នុងការបញ្ចុះបញ្ចូលមនុស្សគ្រប់គ្នាថាពួកគេកំពុងដកថយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងកំពុងឃើញភស្តុតាងជាក់ស្ដែងថា ពួកគេកំពុងស្នាក់នៅ ហើយក៏ជាកន្លែងដែលការប្រយុទ្ធគ្នាតាមផ្លូវដ៏តឹងតែងផងដែរ។
លោកស្រីក៏បន្ថែមទៀតថា “មានអង្គភាពយោធាដែលមានមូលដ្ឋាននៅទីនោះ ហើយឧបករណ៍យោធាជាច្រើនត្រូវបានឈរជើងនៅទីនោះ ហើយទីតាំងប្រយុទ្ធរបស់ពួកគេ ក៏ត្រូវបានកំណត់នៅទីនោះផងដែរ។

លោកស្រី Humeniuk ក៏បានកត់សម្គាល់ថា “នេះជាមូលហេតុដែលយើងដឹង យើងឃើញ ហើយយើងដឹងជាមុនថា តើការនិទានរឿងប្រភេទណាដែលពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលយើង ហើយយើងកំពុងតែបង្កើតយុទ្ធសាស្ត្រផ្ទាល់ខ្លួន។”

យ៉ាងណាមិញ កាលពីខែមុន អ្នកស្រុកម្នាក់បានពណ៌នាអំពីស្ថានការណ៍នៅតំបន់ Kherson ថា មានភាពតានតឹងខ្លាំង ខណៈមនុស្សអស់កម្លាំងនិងអស់អារម្មណ៍នៅតាមដងផ្លូវទទេ តាំងពីពាក់កណ្តាលរសៀលតទៅ ចំណែកឯទាហានរុស្ស៊ី តែងតែឃើញស្លៀកពាក់ស៊ីវិលជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky ចោទ អ៊ីរ៉ង់ បែបណា រឿងបញ្ជូនយន្តហោះឲ្យ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


