ព័ត៌មានអន្ដរជាតិ
លោក Zelensky ចោទ អ៊ីរ៉ង់ បែបណា រឿងបញ្ជូនយន្តហោះឲ្យ រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ទទួលខុសត្រូវ បន្ទាប់ពីទីក្រុង Tehran ទទួលស្គាល់ថា បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី។

ជាមួយគា្ននេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់ “បានផ្ដល់ចំនួនកំណត់នៃយន្តហោះគ្មានមនុស្សបើក ដល់រុស្ស៊ីជាច្រើនខែមុនពេលសង្គ្រាមអ៊ុយក្រែន” ។ នេះជាលើកទីមួយហើយ ដែលអ៊ីរ៉ង់បានទទួលស្គាល់ការបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅរុស្ស៊ី ប៉ុន្តែលោក Zelensky បានហៅការកំណត់ពេលវេលារបស់ក្រុង Tehran ថាជាការកុហកសុទ្ធសាធ។

លោកបាននិយាយនៅក្នុងសារវីដេអូមួយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់បានអះអាងថា យន្តហោះគ្មានមនុស្សបើកត្រូវបានបញ្ជូនមុនពេលការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែកងកម្លាំងអ៊ុយក្រែន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ យ៉ាងហោចណាស់១០គ្រឿងជារៀងរាល់ថ្ងៃ។ លោកបានបន្តថា នឹងគ្មានរឿងបែបនេះទេ ក្នុងពិភពទំនើបដែលភេរវករ ឬអ្នកសមគំនិតនឹងនៅតែគ្មានទោសទណ្ឌ ។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់គ្រោងនឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកពី ១.៥០០ ទៅ ២.៤០០ គ្រឿងទៅរុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូមិនទាន់ទទួលបានយន្តហោះទាំងអស់នោះទេ។

សូមរម្លឹកថា អ៊ីរ៉ង់ធ្លាប់បានបដិសេធជានិច្ចចំពោះការចោទប្រកាន់ដែលថា ខ្លួនបានផ្គត់ផ្គង់រុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក ដែលប្រើសម្រាប់ការវាយប្រហារនៅអ៊ុយក្រែន ខណៈអ៊ុយក្រែន និងប្រទេសលោកខាងលិច បានថ្កោលទោសទីក្រុង Tehran និងជំរុញឲ្យសហរដ្ឋអាមេរិក រួមទាំងប្រទេសជាសមាជិក EU ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


