ព័ត៌មានអន្ដរជាតិ
មកមើលសម្រស់ភរិយាប្រធានាធិបតី កូរ៉េខាងត្បូង ដែលទើបមកដល់ កម្ពុជា
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោង ១២ និង ៤៧នាទី នារសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ។ ជាការកត់សម្គាល់ ភរិយារបស់លោកក៏បានអមដំណើរមកជាមួយ បង្កការភ្ញាក់ផ្អើលពីសម្រស់ដ៏ផូផង់ និងក្មេងជាងវ័យរបស់ជំទាវទី១។

ជាមួយគ្នានេះដែរ ក្នុងដំណើរមកដល់កម្ពុជាតាមជើងយន្តហោះពិសេស KG 001 ជាមួយស្វាមី ជំទាវទី១ Kim Kun Hee មើលទៅពោរពេញទៅដោយភាពស្រស់ស្អាត និងមានសម្រស់ផូផង់ បើទោះបីជាឈានចូលវ័យ៥០ឆ្នាំហើយក្ដី។ លើសពីនេះ សម្រស់របស់លោកស្រី Kim Kun Hee ក៏ធ្លាប់បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលទាំងក្នុងនិងក្រៅប្រទេស បន្ទាប់ពីលោកស្រីបានបង្ហាញខ្លួន ក្នុងនាមជាភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ។

មិនត្រឹមប៉ុណ្ណេះ សូម្បីតែការស្លៀកពាក់ក្នុងនាមភរិយាប្រធានាធិបតីកូរ៉េខាងត្បូង ក៏លោកស្រីមានស្ទាយប្រចាំខ្លួនមិនសាំភ្នែក ហើយតែងតែមានការកោតសរសើរពីជំទាវប្រទេសផ្សេងៗ ក្រោយលោកស្រី Kim ធ្វើដំណើរទៅទស្សនកិច្ចជាមួយស្វាមី។

សូមបញ្ចាក់ដែរថា ជំទាវទីមួយរបស់ប្រទេសកូរ៉េខាងត្បូងរូបនេះ គឺជាពាណិជ្ជករកូរ៉េ ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពិព័រណ៍សិល្បៈ Covana Contents ប្រចាំប្រទេសកូរ៉េខាងត្បូងផងដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំទាវទី ១ ថ្មីរបស់ កូរ៉េខាងត្បូង កើតចេញពីសហគ្រិនតូចមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


