KPT+
ជំទាវទី ១ ថ្មីរបស់ កូរ៉េខាងត្បូង កើតចេញពីសហគ្រិនតូចមួយ
លោកស្រី Kim Kun-hee កើតថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧២ នៅស្រុក Yangpyeong គឺជាពាណិជ្ជករកូរ៉េ ខាងត្បូង និងជាជំទាវទីមួយរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយស្វាមី បានក្លាយជាប្រធានាធិបតីជាប់ឆ្នោតកាលពីថ្ងៃ ពុធ ។ជំទាវទី១រូបនេះ ក៏ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពិព័រណ៍សិល្បៈ Covana Contents ប្រចាំប្រទេសកូរ៉េខាងត្បូងផងដែរ។

លោកស្រី Kim បានសិក្សាផ្នែកគំនូរ នៅសកលវិទ្យាល័យ Kyonggi ហើយបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈ ។ ទីបំផុតទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែករចនាមាតិកាឌីជីថល។ ក្នុងនោះ គាត់ក៏បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Myungil Girls ផងដែរ។
ទន្ទឹមនោះ ក្នុងឆ្នាំ ២០០៩ លោកស្រី Kim បានបង្កើតក្រុមហ៊ុន Covana Contents ដែលជាក្រុមហ៊ុនមានជំនាញក្នុងការតាំងពិពណ៌សិល្បៈ។ ខណៈនោះ លោកស្រីបានបម្រើការជាប្រធាន និងនាយកប្រតិបត្តិរបស់ខ្លួន។ ជំទាវទី១ប្រចាំកូរ៉េខាងត្បូងនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ DongA Business Review ក្នុងឆ្នាំ ២០១៥ ដោយនិយាយអំពីមូលដ្ឋានគ្រឹះ នៃក្រុមហ៊ុនរបស់គាត់ថា “តាំងពីតូចមក ខ្ញុំចាប់អារម្មណ៍លើសិល្បៈណាស់។ ខ្ញុំចង់ទៅហួសពីការរៀបចំការតាំងពិពណ៌សិល្បៈ ដើម្បីបង្កើតឥទ្ធិពលវិជ្ជមាននៅក្នុងវិស័យ វប្បធម៌ទាំងមូល។ “
ក្នុងនោះ ក្រុមហ៊ុនរបស់គាត់ក៏បានរៀបចំការតាំងពិព័រណ៍សិល្បៈ រួមទាំងអ្នកមានឈ្មោះធំៗដូចជា Alberto Giacometti, Marc Chagall និង Mark Rothko ។
គួរបញ្ជាក់ថា ជំទាវទី១រូបនេះ បានរៀបការជាមួយប្រជាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol តាំងពីឆ្នាំ ២០១២ មកម្លេះ។ រហូតមកទល់បច្ចុប្បន្ននេះ អ្នកទាំងពីរពុំទាន់មានកូននៅឡើយទេ។ លោកស្រី Kim ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍ចំពោះស្វាមីថា “គាត់គ្មានលុយទេ ហើយខ្ញុំគិតថា គាត់នឹងមិនអាចរៀបការជាមួយនរណាម្នាក់បានទេ ប្រសិនបើវាមិនសម្រាប់ខ្ញុំ”។

យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង របស់ស្វាមី លោកស្រី Kim បាននិយាយថា គាត់ចូលចិត្តពាក្យថា ភរិយាទីមួយ និងស្ត្រីទីមួយណាស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Wikipedia
ចុចអាន៖ខ្សែជីវិតដំបូង លោក Yoon Suk-yeol មុនក្លាយជាប្រធានាធិបតីជាប់ឆ្នោត របស់កូរ៉េខាងត្បូង
ចុចអាន៖គោលនយោបាយធំៗចំនួន ៥ ប្រធានាធិបតី កូរ៉េខាងត្បូង ថ្មី ដាក់ចេញមុនជាប់ឆ្នោត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


