កីឡា
ជម្រើសជាតិហូឡង់ នឹងណាត់ជួបពលករចំណាកស្រុក ពេលប្រកួត World Cup នៅកាតា
លោក Louis van Gaal គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមរបស់លោក នឹងចំណាយពេលអំឡុងស្នាក់នៅប្រទេសកាតា ដើម្បីពិភាក្សាជាមួយជនចំណាកស្រុកដែលបានជួយសាងសង់កីឡដ្ឋានសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ (FIFA World Cup 2022) នេះ។

ក្រុមការងារ នឹងជួបក្រុមចំណាកស្រុកប្រមាណ ២០ នាក់ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ដើម្បីនិយាយអំពីលក្ខខណ្ឌការងារ និងផ្តល់ឱកាសឲ្យពួកគេចូលរួមជាមួយកីឡាករក្នុងការហ្វឹកហាត់។
KNVB សហព័ន្ធកីឡាបាល់ទាត់ហូឡង់ គឺជាសហព័ន្ធបាល់ទាត់មួយ ក្នុងចំណោមសហព័ន្ធបាល់ទាត់មួយចំនួនដែលរិះគន់សិទ្ធិមនុស្ស និងលក្ខខណ្ឌការងារក្នុងប្រទេសកាតា ដែលពលករចំណាកស្រុក និងជនបរទេសមានចំនួនភាគច្រើន នៃចំនួនប្រជាជន ២.៨ លាននាក់។

ប្រទេសនេះបានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរពីក្រុមសិទ្ធិមនុស្សជុំវិញបញ្ហាជនចំណាកស្រុកក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ១៨ ខែធ្នូ។
លោក Van Gaal បាននិយាយថា ការជួបជាមួយជនចំណាកស្រុកគឺចង់ផ្តល់ការយកចិត្តទុកដាក់ចំពោះស្ថានភាពធ្ងន់ធ្ងរជាញឹកញាប់ដែលកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតសម្រាប់ការប្រកួតត្រូវបានសាងសង់ មុនពេលការផ្តោតអារម្មណ៍របស់ក្រុមផ្លាស់ប្ដូរទាំងស្រុងទៅ World Cup ខ្លួនឯង។
លោក Van Gaal ក៏ធ្លាប់និយាយកាលពីដើមឆ្នាំនេះថា លោកមានអារម្មណ៍ថា វាគួរឲ្យអស់សំណើចណាស់ដែលការប្រកួត World Cup កំពុងត្រូវបានលេងនៅក្នុងប្រទេសកាតា ខណៈលោកបានចោទប្រកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ថា បានយកការប្រកួតទៅកាន់មជ្ឈិមបូព៌ា ដោយហេតុផលលុយ និងពាណិជ្ជកម្ម៕
ប្រភព ៖ reuters.com
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


