ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅឥណ្ឌូណេស៊ី ស្លាប់មនុស្ស២០នាក់ របួស៣០០នាក់
មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សរហូតដល់២០នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ វាយប្រហារខេត្ត West Java របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទទី២១ខែវិច្ឆិកានេះ។

លោក Herman Suherman មន្ត្រីរដ្ឋាភិបាលមកពីទីក្រុង Cianjur ក្នុងខេត្ត West Java ដែលជាចំណុចកណ្តាលនៃការរញ្ជួយ បានប្រាប់ទូរទស្សន៍ MetroTV ថា ក្រៅពីមនុស្ស២០នាក់ស្លាប់ មានមនុស្ស៣០០នាក់ទៀតរងរបួស ហើយចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។

យោងតាមទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG), ការរញ្ជួយដីនេះ បានវាយប្រហារនៅចម្ងាយប្រហែល៧៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានី Jakarta ហើយមានជម្រៅ ១០គីឡូម៉ែត្រ។ យ៉ាងណាក្តី មិនមានហានិភ័យសម្រាប់រលកយក្សស៊ូណាមិនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយថា ផ្ទះជាច្រើនខ្នង និងសាលាបង្រៀនសាសនាឥស្លាម នៅក្នុងតំបន់នោះ ត្រូវរងការខូចខាត។

BMKG និយាយថា ក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីការរញ្ជួយដី មានការរង្គើចំនួន ២៥លើក ត្រូវបានកត់ត្រាទុក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ រញ្ជួយដីវាយប្រហារកោះស៊ូម៉ាត្រា ចំពេលមេដឹកនាំពិភពលោក កំពុងប្រជុំ G20 នៅ បាលី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន