Connect with us

កីឡា

វិភាគ​ ព្យាករ​ លទ្ធផល​ និង​​១១​​នាក់​​ដំបូង​ កូរ៉េ​​ខាង​​ត្បូង​ ប៉ះ​ ហ្គាណា​ យប់​​នេះ​

បានផុស

នៅ

វេលា​ម៉ោង​៨​យប់​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង នឹង​ប៉ះ​ជម្រើស​ជាតិ​ហ្គាណា​សម្រាប់​ការ​ប្រកួត​ទី២​ក្នុង​ពូល H នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2022 នៅ​ប្រទេស​កាតា។

បើក​ឆាក​ក្នុង​ពូល កូរ៉េ​ខាង​ត្បូង​ទទួល​បាន​១​ពិន្ទុ​ពី​លទ្ធផល​ស្មើ​គ្នា ០-០ ជា​មួយ​ជម្រើស​ជាតិ អ៊ូយរូហ្គាយ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ខណៈ ហ្គាណា បរាជ័យ​ក្រោម​ថ្វី​ជើង ព័រទុយហ្គាល់ ដោយ​លទ្ធផល ៣-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យប់​នេះ ហ្គាណា នឹង​អស់​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ប្រសិន​បើ​ចាញ់កូរ៉េ​ខាង​ត្បូង។ ផ្ទុយ​ទៅ​វិញ បើ​​ស្មើ ​​ត្រូវ​​ចាំ​​អ៊ុត​លទ្ធផល​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ក្នុង​ពូល។

៥​ប្រកួត​ចុង​ក្រោយ​

ស្ថិតិ​៥​ប្រកួត​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ត្បូង​ល្អ​គឺ​មិន​ទាន់បរាជ័យ​ម្តង​ឡើយ​ពោល​គឺ​ឈ្នះ​៣ និង​ស្មើ​២ ខណៈ​ហ្គាណា​ឈ្នះ​៣ ចាញ់​២។

កីឡាករ​គួរ​ឲ្យ​ចាប់​អារម្មណ៍

  • Andre Ayew ជា​សមាជិក​វ័យ​ចំណាស់​ម្នាក់​របស់​ហ្គាណា ​ប៉ុន្តែ​បច្ចេកទេស និង​ល្បឿន​នៅ​តែ​គ្រោះ​ថ្នាក់។ រូប​គេ​រក​បាន​១​គ្រាប់​នៅ​ពេល​ចាញ់​ព័រទុយហ្គាល់។
  • Son Heung-Min ជា​បម្រើ​ប្រយុទ្ធ​លេច​ធ្លោ​ជាង​គេ​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​កូរ៉េ​ខាង​ត្បូង។ រូប​គេបាន​ផ្តល់​ការ​ខក​ចិត្ត​ដល់​អាល្លឺម៉ង់​ក្នុង World Cup កាល​ពី​ឆ្នាំ​២០១៨​ ដូច្នេះ​ហ្គាណា​អាច​នឹង​ខក​ចិត្ត​ដែរ​យប់​នេះ។
កូរ៉េ​ខាងត្បូង​ ពេល​លេង​ជា​មួយ អ៊ុយរូហ្គាយ

ព័ត៌មាន​ក្រុម

ក្តី​បារម្ភ​ចម្បង​របស់​លោក​គ្រូ Bento គឺ​សុខភាពរបស់​ខ្សែ​បម្រើ​ឆ្នើម​អាស៊ី Son ប៉ុន្តែ​រូប​គេ​បាន​ចូល​លេង​កាល​ប្រកួត​ដំបូង ទោះ​បី​ជា​ពាក់​ម៉ាស់ខ្មៅ។ ខ្សែ​ការពារ​របស់​កូរ៉េ​ខាត​ត្បូង Kim Min-jae បាន​របួស​ពេល​ស្មើ​អ៊ុយរូហ្គាយ។ យ៉ាង​ណា​រូប​គេ​មិន​ធ្ងន់​ធ្ងរ​ទេ។

កូន​ក្រុម​របស់​លោក Otto Addo ហាក់​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ ហើយ​ការប្រកួត​ថ្ងៃ​នេះ​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​ខ្លះ​ទៅ​នឹង​ជម្រើស​១១​នាក់​ដែល​លេង​ទល់​នឹង​ព័រទុយហ្គាល់។

ប្រវត្តិ​ជួប​គ្នា

ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ជួប​គ្នា​​គ្រប់​កម្មវិធី​ប្រកួត​៨​លើក ក្នុង​នោះ កូរ៉េ​ខាង​ត្បូង​ឈ្នះ​៤ដង​ ហើយ​ហ្គាណា​៤​ដង​ដែរ និង​មិន​ធ្លាប់​ស្មើ​គ្នា​ឡើយ។

ព្យាករ​ជម្រើស​១១​នាក់​

  • កូរ៉េ​ខាង​ត្បូង​អាច​ប្រើ​ទម្រង់ ៤-២-៣-១ ជា​មួយ​ជម្រើស​១១​នាក់​ដំបូង Kim S G; Kim M, Kim M J, Kim Y G, Kim J S; Hwang I B, Jung; Na, Lee J S, Son H M និង Hwang U J។
  • ហ្គាណា អាច​ប្រើ​ទម្រង់ ៥-៣-២ ជា​មួយ​ជម្រើស​១១​នាក់​ដំបូង Ati-Zigi; Seidu, Amartey, Djiku, Salisu, Rahman; Partey, Kudus, Samed; A Ayew និង Williams។

ហ្គាណា ពេល​លេង​ជា​មួយ ព័រទុយហ្គាល់

លទ្ធផល

ជម្រើស​ជាតិ​ទាំង​ពីរ​នេះ​ល្អ​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ​ទាំង​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ។ គូ​នេះ​​ច្បាស់​ជា​ផ្តោត​លើ​ការពារ​ខ្លាំង​ និង​រង់​ចាំ​ឱកាស​វាយ​បក​ដែល​អាច​មុត​ស្រួច​ដូច​គ្នា។ គ្រាប់​បាល់អាច​កើត​មាន ប៉ុន្តែ​មិន​ច្រើន​ឡើយ។ យ៉ាង​ហោច​ណាស់ កូរ៉េ​ខាង​ត្បូង ២-១ ហ្គាណា៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម