Connect with us

កីឡា

ក្រោយក្រុមអាស៊ីធ្លាក់អស់ តើពេលនេះពានរង្វាន់ World Cup នៅសល់ក្រុមមកពីទ្វីបណាខ្លះ?

បានផុស

នៅ

បរាជ័យរបស់ជប៉ុន និងកូរ៉េខាងត្បូង ក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញនេះ បានន័យថា ក្រុមមកពីទ្វីបអាស៊ី បានធ្លាក់ចេញពីពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២អស់ហើយ។

ជប៉ុន បានចាញ់ ក្រូអាត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីប្រកួតស្មើគ្នា ១-១ រយៈពេល៩០នាទី។ ចំណែកមួយគូទៀត កូរ៉េខាងត្បូង ចាញ់ប្រេស៊ីល ចាស់ដៃ ៤-១។

ទោះបីជាវគ្គ១៦ក្រុមចុងក្រោយ មិនទាន់ប្រកួតចប់សព្វគ្រប់ក៏ដោយ ប៉ុន្តែគេដឹងថា ​ពេលនេះនៅសល់តែក្រុមមកពីទ្វីប៣ប៉ុណ្ណោះដែលត្រូវប្រកួតគ្នា ក្រោយក្រុមអាស៊ីជ្រុះចេញ។

ទ្វីបទាំង៣នោះមាន អឺរ៉ុប អាមេរិកខាងត្បូង និងអាហ្វ្រិក។ សម្រាប់ទ្វីបអឺរ៉ុបនៅសល់ច្រើនក្រុមជាងគេដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ ស្វីស ក្រូអាត ហូឡង់ អង់គ្លេស និងបារាំង។

ចំណែកទ្វីបអាមេរិកខាងត្បូងនៅសល់២ក្រុមគឺ ប្រេស៊ីល និងអាហ្សង់ទីន រីឯទ្វីបអាហ្វ្រិក នៅសល់តែ ម៉ារ៉ុក មួយគត់។

សម្រាប់ការប្រកួតយប់នេះមាន២គូគឺម៉ោង១០ រវាងម៉ារ៉ុកជាមួយអេស្ប៉ាញ និងម៉ោង២រំលងអធ្រាត្រគឺ ព័រទុយហ្គាល់ ជាមួយ ស្វីស។

ប្រសិនបើម៉ារ៉ុក ប្រកួតចាញ់អេស្ប៉ាញនោះ មានន័យថា វគ្គ៨ក្រុមចុងក្រោយ នឹងនៅសល់ក្រុមមកពីទ្វីបតែ២ប៉ុណ្ណោះគឺ អឺរ៉ុប និងអាមេរិកខាងត្បូង៕  

អត្ថបទ៖ Vann Vann

ចុចអាន៖ ដឹងទេ ពលរដ្ឋប្រទេសណា ទៅមើល World Cup នៅ កាតា ច្រើនជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម